កីឡាជាតិ
ជាតិ
វីដេអូ
ក្រៅពីតួនាទីអ្នកចាំទីក្លិបវិសាខា កែវ សុខសិលា ប្រឡូកក្នុងវិស័យព័ត៌មានកីឡាថែមទៀត
15, Dec 2023 , 8:39 am        
រូបភាព
កីឡាករ កែវ សុខសិលា បានចេញមកអនុវត្តការងារ ជាអ្នកសារព័ត៌មានកីឡា នៃអគ្គនាយកដ្ឋានកីឡា ដំបូងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។ ព្រឹត្តិការណ៍«អ្នកលេងគុន» គឺជាទីតាំងដំបូង សម្រាប់សម្រាប់អ្នកចាំទីក្រុមវិសាខា លើវិថីជាអ្នកសារព័ត៌មានរូបនេះ។

 
កែវ សិលា បាននិយាយថា ការចេញអនុវត្តដំបូងរូបគេ បានជួបអ្នកសារព័ត៌មានកីឡាជាច្រើន ហើយក៏ជាពេលសម្រាប់រូបលោក ទទួលបានបទពិសោធន៍ថ្មី។ តាមរយៈវិស័យអ្នកសារព័ត៌មានកីឡា អ្នកចាំទីរូបនេះ ជឿថារូបគេ នឹងទទួលបានចំណេះដឹងផ្នែកកីឡាផ្សេងនានា ក្រៅពីបាល់ទាត់ ដែលជាអាជីពប្រចាំថ្ងៃ។
 


គួរបញ្ជាក់ កែវ សុខសិលា គឺជាអ្នកចាំទី ដែលបច្ចុប្បន្ន កំពុងបម្រើប្រកបអាជីពជាមួយក្លិបវិសាខា ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា (Cambodian Premier League)។
 

Tag:
 កីឡា
  កែវ សុខសិលា
© រក្សាសិទ្ធិដោយ thmeythmey.com