កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
អន្តរជាតិ
M5 ៦ក្រុមចុងក្រោយ ៖​ ក្រុម See You Soon ត្រូវការឈ្នះ DEUS VULT ដើម្បីអាចទៅវគ្គបន្ត
15, Dec 2023 , 3:19 pm        
រូបភាព
ក្រុមកីឡាអេឡិចត្រូនិក See You Soon តំណាងប្រទេសកម្ពុជានៅក្នុងការប្រកួតពានរង្វាន់ពិភពលោក M5 World Championship ត្រូវប្រកួតប្រជែងទល់នឹងក្រុម DEUS VULT មកពីប្រទេសរុស្ស៊ី ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Lower Bracket នៅថ្ងៃទី១៥ ខែធ្នូ វេលាម៉ោង ៥ល្ងាចម៉ោងនៅកម្ពុជា។ រវាងក្រុមទាំងពីរប្រសិនបើក្រុមណាចាញ់ នឹងត្រូវធ្លាក់ចេញពីការប្រកួត។


ការប្រកួត M5 World Championship វគ្គ Knockout ជុំទីពីររកឃើញក្រុមចំនួន ៦ ដែលកំពុងប្រជែងដណ្តើមកៅអីវគ្គបន្ត នៃពានរង្វាន់លំដាប់ពិភពលោក លើប្រភេទវិញ្ញាសា Mobile Legends ឆ្នាំ ២០២៣។ 
 
៦ក្រុមដែលប្រកួតប្រជែងមកដល់វគ្គនេះ មានក្រុមស្ថិតនៅតំបន់ Upper Bracket មាន ONIC Esports របស់ឥណ្ឌូណេស៊ី និង AP Bren របស់ម្ចាស់ផ្ទះហ្វីលីពីន ដែលក្រុមទាំងពីរនឹងត្រូវប៉ះគ្នាដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៦ ខែធ្នូ​ វេលាម៉ោង ២រសៀល។ 
  


៤ក្រុមដែលត្រូវប្រជែងនៅតំបន់ខាងក្រោម Lower Bracket រួមមាន Blacklist International របស់ហ្វីលីពីនត្រូវជួបជាមួយនឹងក្រុម Geek Fam របស់ឥណ្ឌូណេស៊ីនៅថ្ងៃទី១៥ ខែធ្នូ វេលាម៉ោង ១រសៀល ខណៈក្រុមកម្ពុជា See You Soon ទល់នឹង DEUS VULT។ 
 
មុនឈានជើងដល់វគ្គនេះ ក្រុម See You Soon បានឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ដោយពួកគេបានយកឈ្នះការប្រកួតលើក្រុម Triple Esports, Bigetron Sons និងចាញ់ការប្រកួត ONIC Esports នៅវគ្គចែកពូល ហើយបន្តចាញ់ក្រុម AP Bren វគ្គ Knockout តំបន់ Upper Bracket មុនពេលវិលមកយកឈ្នះលើក្រុមមកពីមីយ៉ាន់ម៉ា Burmese Ghouls នៅវគ្គជម្រុះ Lower Bracket ដើម្បីបន្តដំណើរដល់វគ្គ ៦ក្រុមចុងក្រោយ។
 
ក្រុមស្ថិតនៅ Lower Bracket ចាញ់ការប្រកួតនឹងត្រូវធ្លាក់តែម្តង ខណៈដែលក្រុម Upper Bracket សល់ឱកាសប្រជែងវគ្គ Lower Bracket ដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រឡើងវិញផងដែរ។
 
ការប្រកួតវគ្គ Knockout ជុំទីពីរនឹងត្រូវធ្វើឡើងស្ថិតនៅក្នុងទីតាំងប្រកួត Rizal Memorial Coliseum ដែលស្ថិតនៅក្នុងបរិវេណឧទ្យាន Rizal Park កណ្តាលទីក្រុងម៉ានីលតែម្តង។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ៕

Tag:
 See You Soon
  កីឡាអេឡិចត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com