កីឡាជាតិ
ជាតិ
លោក អ៊ួ តារា៖ «អ្នកលេងគុន» ជោគជ័យមួយជំហានហើយ តែត្រូវបញ្រ្ជាបល្បុក្កតោ ដល់ពលរដ្ឋថែមទៀត
16, Dec 2023 , 2:51 pm        
រូបភាព
«អ្នកលេងគុន» បានបញ្ចប់ទៅកាលពីយប់ថ្ងៃទី១៥ ធ្នូ ដោយភាពជោគជ័យ លើសពីការរំពឹងទុក ។ លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាល្បុក្កតោកម្ពុជា មិននឹកស្មានថា កម្មវិធីមួយនេះ អាចប្រព្រឹត្តទៅដោយភាពល្អអស្ចារ្យ ជាលក្ខណស្ដង់ដារអន្តរជាតិបែបនេះឡើយ។




ដ្បិតព្រឹត្តិការណ៍«អ្នកលេងគុន» លើកទី២នេះ បញ្ចប់ដោយភាពជោគជ័យខ្លាំងជាងលើកទី១ក្តី ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ឡើយ។ មិនទាន់គ្រប់គ្រាន់ដោយសារតែសហព័ន្ធកីឡាល្បុក្កតោកម្ពុជា នៅមានបេសកកម្មច្រើនទៀត ដើម្បីផ្សព្វផ្សាយក្បាច់គុ​នបុរាណខ្មែរមួយនេះ ដល់ប្រជាពលរដ្ឋខ្មែរ និងពិភពលោកឱ្យស្គាល់កាន់តែច្បាស់ថែមទៀត។
 
ត្រង់ចំណុចនេះ លោក អ៊ួ តារា បានសង្កត់ធ្ងន់ថា មុននឹងឱ្យអន្តរជាតិបានស្គាល់ពីក្បាច់គុនល្បុក្កតោខ្មែរនោះ លុះត្រាតែពលរដ្ឋខ្មែរគ្រប់រូប យល់ដឹងពីប្រវត្តិ និងស្នៀតក្បាច់គុនបុរាណខ្មែរនេះ ច្បាស់ជាមុនសិន។ ដើម្បីឱ្យពលរដ្ឋស្គាល់ក្បាច់គុនល្បុក្កតោកាន់តែច្បាស់នោះ សហព័ន្ធកំពុងមានផែនការជាបន្តបន្ទាប់ ក្នុងការផ្សព្វផ្សាយ តាមរយៈការអប់រំ និងរៀបចំកម្មវិធីផ្សេងៗ ដូចជា ការសម្ដែង ជាពិសេសកម្មវិធីប្រកួតបែបកីឡា និងបែបអាជីព ឬប្រយុទ្ធជាដើម។
 
សម្រាប់ព្រឹត្តិការណ៍«អ្នកលេងគុន» លើកទី២នេះ ដែលទើបបានបញ្ចប់នេះ លោក អ៊ួ តារា វាយតម្លៃថា អន្តរជាតិ ប្រាកដជាបានស្គាល់ក្បាច់ល្បុក្កតោខ្មែរមួយកម្រិតទៀតហើយ តាមរយៈការបង្ហាញពីរបៀបថ្វាយបង្គំគុណគ្រូ មុនការប្រកួត និងការប្រើស្នៀត និងក្បាច់បច្ចេកទេសយកឈ្នះលើគូប្រកួត។
 
 

Tag:
 ល្បុក្កតោ
  អ្នកលេងគុន
© រក្សាសិទ្ធិដោយ thmeythmey.com