ជាតិ
ពន្យល់ពាក្យ
អុងអាត់, វ៉ាងទី មានន័យថា ប្រើ​អំណាច​ចង់គ្រប់គ្រង​គេ
02, Feb 2024 , 7:29 am        
រូបភាព
«អុងអាត់» ជាពាក្យ​ប្រៀប ដែលមាន​ថ្នាក់ពាក្យ​ជាកិរិយាសព្ទ និងជាគុណនាម។ តាម​វចនានុក្រម​ខ្មែរ២០២២​របស់​ក្រុម​ប្រឹក្សាជាតិភាសាខ្មែរ ពាក្យនេះ មានន័យថា ប្រើអំណាចចង់គ្រប់គ្រងគេ :  ចេញមុខអុងអាត់, ចរិតអុងអាត់, អំពើអុងអាត់។  
 
វចនានុក្រម ក៏បាន​បញ្ជាក់ផងដែរថា «អុងអាត់» មានន័យ​ដូច​ «វ៉ាងទី»។ វ៉ាង មានន័យថា វាតសម្ដី, ប្រើសម្ដីគ្របលើគេ; វាតអំណាចលើ; ហួងហែង; ហែហៃ :  វ៉ាងសម្ដី; វ៉ាងអំណាច; វ៉ាងទី។  រីឯ «វ៉ាងមុខ» វិញ គឺ ​ពោលពាក្យវាតមុខវាតអំណាច; វាតអំណាចយកមុខ :  វ៉ាងមុខឱ្យដាច់ម្នាក់ឯង

 

© រក្សាសិទ្ធិដោយ thmeythmey.com