កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ឡើងវគ្គ១/២ផ្តាច់ព្រ័ត្រ EFL Cup លើកទី១៩ ជាកំណត់ត្រា
21, Dec 2023 , 10:19 am        
រូបភាព
រកឃើញ៤ក្រុម មាន Liverpool, Chelsea, Fulham និង Middlesbrough ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup។ Liverpool ជាក្រុមដំបូងបំផុតឈានដល់វគ្គ៤ក្រុមចុងក្រោយច្រើនជាងគេដល់ទៅ១៩លើក ជាកំណត់ត្រា។



Liverpool បានទម្លាក់ West Ham United នៅវគ្គ៨ក្រុមចុងក្រោយ ក្នុងលទ្ធផល ៥-១ នៅយប់ថ្ងៃទី២០ ខែធ្នូ។ ៥គ្រាប់របស់ហង្សក្រហម សម្រេចបានដោយកីឡាករ Curtis Jones ២គ្រាប់ រួមជាមួយ Dominik Szoboszlai, Cody Gakpo និង Mohamed Salah ម្នាក់១គ្រាប់។ Jarrod Bowen រកបាន១គ្រាប់ឱ្យ West Ham។
 
តាមរយៈជ័យជម្នះនេះ បានជួយក្រុមលោក Jurgen Klopp ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី១៩ក្នុងកំណត់ត្រា EFL Cup ចាប់តាំងពីបង្កើតពាននេះរយៈពេល៦៣ឆ្នាំ។ វគ្គ៤ក្រុមចុងក្រោយ Liverpool ត្រូវបន្តជួប Fulham ស្របពេល Chelsea ប៉ះ Middlesbrough នៃលីគទី២ Championship។
 
ឈានដល់វគ្គ៤ក្រុមចុងក្រោយលើសគេ Liverpool ក៏ជាក្រុមអង់គ្លេសដែលគ្រងជើងឯកលីគខាប់នេះច្រើនជើងគេផងដែរ ចំនួន៩លើក តាមពីក្រោយដោយ Manchester City ៨លើក និង Manchester United ៨៦លើក៕
 

Tag:
 EFL Cup
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com