ជាតិ
បាក់ឌុប
សម្តេច ហ៊ុន ម៉ាណែត ជួបសិស្សនិទ្ទេស A បាក់ឌុប និងវិជ្ជាវីៈកម្រិត៣ នាថ្ងៃទី៩ ខែមករា
21, Dec 2023 , 11:37 am        
រូបភាព
សិស្ស ទក ភីរ៉ាវីន ពីវិទ្យាល័យ១០មករា ខេត្តសៀមរាប ទទួលបាននិទ្ទេសA ជាមួយលំដាប់ពិន្ទុខ្ពស់ជាងគេពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣
សិស្ស ទក ភីរ៉ាវីន ពីវិទ្យាល័យ១០មករា ខេត្តសៀមរាប ទទួលបាននិទ្ទេសA ជាមួយលំដាប់ពិន្ទុខ្ពស់ជាងគេពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាព្រឹកថ្ងៃទី៩ មករា នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ។

នាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ០៦ វិច្ឆិកា ២០២៣ សិស្សជាប់និទ្ទេស A មាន១៦៧៣នាក់ ក្នុងចំណោមអ្នកជាប់សរុប ៩៨ ៤៦០នាក់។ សារព័ត៌មានឌីជីថលថ្មីៗ មិនមានតួលេខសិស្សនិទ្ទេស A ពីការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ ឡើយ៕





© រក្សាសិទ្ធិដោយ thmeythmey.com