ជាតិ
វីដេអូ
លោក សៃ នី៖ គ្រប់គ្នាត្រូវតែរៀន ដើម្បីអភិវឌ្ឍន៍សង្គមជាតិ
22, Dec 2023 , 9:59 pm        
រូបភាព
ភ្នំពេញ៖ លោក សៃ នី ជាអ្នកត្រួតពិនិត្យ និងវាយតម្លៃប្រចាំគម្រោងសម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការគាំទ្រសំឡេងដើម្បីសមធម៌សង្គម(CO-SAVED)។ លោក សៃ នី ចាត់ទុកថា ការអប់រំ មានសារៈសំខាន់សម្រាប់សង្គមជាតិ ពោលគឺ ការអប់រំដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការអប់រំ។ លោក សៃ នី លើកឡើងដូច្នេះ៖ «គ្រប់គ្នាត្រូវតែរៀន គឺមិនមែនរៀនតែក្មេងទេ មនុស្សចាស់ក៏ត្រូវតែរៀនដែរ។ រៀនដើម្បីឱ្យយើងមានចំណេះដឹង មានការគិតពិចារណា មុនដែលយើងធ្វើអ្វីមួយ និងមួយទៀតរៀនដើម្បីអភិវឌ្ឍន៍សង្គមជាតិ»។ ជាមួយគ្នានេះ លោក សៃ នី ក៏ទទូចឱ្យឪពុកម្ដាយគ្រប់រូប គិតគូរពីការសិក្សារបស់គាត់ ដោយត្រូវបញ្ជូនកូនទៅសាលាចាប់ពីថ្នាក់មត្តេយ្យទៅ។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

 

Tag:
 ការអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com