ជាតិ
ស្ករ​ទាញ ដែលក្មេងចូលចិត្តនៅជនបទពីមុន ​ជិត​បាត់បង់
23, Dec 2023 , 4:00 pm        
រូបភាព
រូបភាព នាយ យ៉ាន តាមដងផ្លូវសប្ដាហ៍ទី43
រូបភាព នាយ យ៉ាន តាមដងផ្លូវសប្ដាហ៍ទី43
ភ្នំពេញ៖ ឆ្នាំ២០១៦ ខ្ញុំបាទ នាយយ៉ាន ធ្លាប់​សម្ភាស​អ្នកលក់​ស្ករទាញ​ម្នាក់ ដែល​ជិះ​កង់​លក់​តាម​ផ្លូវ។ ៧ឆ្នាំ ក្រោយ​មក ខ្ញុំ​សម្ភាស​អ្នក​លក់​ស្ករទាញ​ម្នាក់​ទៀត ដែល​ជិះ​ម៉ូតូ​វិញ។ កាល​ពី​មុន ស្ករទាញ គឺជា​អាហារ ដែលក្មេងៗចូលចិត្តបំផុតនៅជនបទ​។

 
 

ឆ្នាំ២០២៣នេះ មុខរបរលក់ស្ករទាញ​នេះ ​មិន​ទាន់​បាន​បាត់បង់ទេ ក៏​ប៉ុន្តែ​មិន​មាន​អ្នក​លក់​ស្ករទាញ​ច្រើន​ដូច​មុន​ដែរ។ ខ្ញុំ​បាន​ជួប ​លោក ឡៃ រ័ត្ន ​​ដែល​ធ្វើ​ស្ករ​ទាញ​ ខ្លួនឯង ជា​រៀងរាល់​ថ្ងៃ មួយដុំ បណ្ដោយ​ ១ម៉ែត្រ ទទឹង ១០សង់ទីមែត្រ ទំងន់​៣គីឡូ​ក្រាម។ 
 
លោក រ័ត្ន បានប្រាប់​ថា ដើម្បីធ្វើស្ករទាញ ត្រូវ​ការ​ស្ករ​ស ទឹក និង​សំណ្តែកដី។ លោក រ័ត្ន បញ្ជាក់​ថា ៖ «ទាំង​ធ្វើ ទាំងលក់ ក៏​ត្រូវការទាញ​ដែរ។» អ្នកលក់ស្ករទាញរូបនេះ ​ធ្វើ​ស្ករ​ទាញ​នៅ​ខេត្ត​កណ្ដាល ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ។
 
បើ​ប្រៀបធៀប ការចំណេញ​រយៈពេល​៧ឆ្នាំ​ មិន​សូវ​ប្រែប្រួល​ប៉ុន្មាន​ទេ។ លោក​ រ័ត្ន រកចំ​ណូល​សរុបបានប្រហែល១០ម៉ឺន​រៀល ក្នុង​មួយ​ថ្ងៃ ដែល​ក្នុងនោះ​ប្រាក់ចំណេញ​គឺ​ប្រហែល​៥ ទៅ៦​ម៉ឺន​រៀល​។ 
 
សូមជម្រាបថា ស្ករ​ទាញ ​ប្រហែល​ជា​ត្រូវ​បាន​បង្កើត​មុន​គេ​បង្អស់​ នៅ​ប្រទេស​អ៊ីរ៉ាក់ កាល​ពី​សតវត្សរ៍​ទី១០។ ទូទាំង​ពិភព​លោក មាន​ប្រភេទស្ករទាញ​ផ្សេង​ៗ​ពី​គ្នា៕

Tag:
 (ស្ករទាញ
  នាយយ៉ាន)
© រក្សាសិទ្ធិដោយ thmeythmey.com