ជាតិ
អតិថិជនខ្មែរ មិន​សូវទិញ​សូត្រ​ខ្មែរទេ
23, Dec 2023 , 6:30 pm        
រូបភាព
រូបភាព នាយ យ៉ាន តាមដងផ្លូវ សប្ដាហ៍ ទី42
រូបភាព នាយ យ៉ាន តាមដងផ្លូវ សប្ដាហ៍ ទី42
ភ្នំពេញ៖ ហាង​ហូលខ្មែរ អម្ពររាជិនី  នៅ​រាជធានី​ភ្នំ​ពេញ ផលិត​សូត្រ​ខ្លួនឯង ដើម្បីយកមកត្បាញជាហូលខ្មែរ។ តាម​ពិត បុគ្គលិក ​ដែល​ធ្វើ​សរសៃសូត្រ គឺជា​សត្វ សត្វ​ដង្កូវនាង។ អ៊ីចឹង  អម្ពររាជិនី កាត់​សម្លៀកបំពាក់​ ដោយ​ចាប់​ផ្ដើមពីចិញ្ចឹម​សត្វ​ល្អិត។​

 



លោកស្រី ង៉ែត សុវណ្ណថន ប្រធាន​ហូល​ខ្មែរ អម្ពររាជិនី បានអះអាងថា ទីផ្សារ​ហូលខ្មែរ ដែលផលិតចេញពីសូត្រ​សរីរាង្គ​ក្នុង​ស្រុក មិនសូវមានការគាំទ្រនោះទេ។ ​ អ្នកស្រី សុវណ្ណថន អាចលក់​បាន​ពី៦ ទី៨ក្បិនប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំ។ អ្នកស្រីក៏ទទួលបានការបញ្ជាទិញពីក្រៅប្រទេសផងដែរ។ 
 
លោកស្រី​ សុវណ្ណថន ចិញ្ចឹម​កង្កូវនាង នៅ​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ។ សរសៃសូត្រ​ឆៅ​​ចេញ​មក​ពី​ដង្កូវនាងមាន​ពណ៌​ទឹកមាស។ ដើម្បី​ធ្វើឱ្យ​ហូល​ មានពណ៌​ផ្សេងៗ លោកស្រី​ផលិត​ពណ៌ខ្លួនឯង​ពីធាតុដើមធម្មជាតិ ដូចជា ផ្លែឈើ ស្លឹកឈើ និង​សំបកឈើ និងត្រូវ​យក​ខ្សែ​ទៅ​ត្បាញ ដោយ​ដៃ។ 
 
ហាងហូលខ្មែរ អម្ពររាជិនី មាន​ទីតាំង​ស្ថិត​នៅ ផ្ទះ​លេខ១៤១ ផ្លូវ២០១១ សង្កាត់​គោកឃ្លាង ខ័ណ្ឌ​សែនសុខ រាជធានី​ភ្នំ​ពេញ។ មនុស្ស​បានចាប់ផ្ដើម​ធ្វើ​សូត្រ​តាំង​ពី​ ២៥០០ឆ្នាំ​មុន​គ្រិស្តសករាជ នៅ​ប្រទេស​ចិន៕

© រក្សាសិទ្ធិដោយ thmeythmey.com