ជាតិ
លោក ឱម រដ្ឋា៖ យើងត្រូវតែរៀន ដើម្បីយកចំណេះប្រើជាប្រយោជន៍ដល់សង្គម
28, Dec 2023 , 8:30 am        
រូបភាព
ភ្នំពេញ៖ លោក ឱម រដ្ឋា ជាជំនួយការទូទៅនៃអង្គការអេដ អេ អាក់ស្យុង។ លោក ឱម រដ្ឋា ចាត់ទុកការរៀនសូត្រ មានសារៈសំខាន់សម្រាប់អនាគត ព្រោះមនុស្សម្នាក់ ចាំបាច់យកចំណេះដឹង ប្រើប្រាសជាប្រយោជន៍សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ លោក ឱម រដ្ឋា លើកឡើងដូច្នេះ៖«បើយើងមិនមានចំណេះដឹងក្នុងខ្លួនទេ យើងមិនអាចធ្វើការងារអ្វីធំដុំទេ យើងត្រូវលក់កម្លាំងសុទ្ធសាធ យើងមិនបានប្រើប្រាជ្ញា ឬចំណេះដឹង ទៅប្រើប្រាស់ឱ្យមានប្រយោជន៍ទេ»។ លោក ឱម រដ្ឋា ផ្ដាំទៅយុវជនកុំផ្ដេឱ្យកផ្ដួលតាមភាពក្រីក្រហើយត្រូវតែខិតខំរៀនទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com