ជាតិ
លោកស្រី រីហ្វា រីរៈ៖ ការសិក្សាដឹកនាំជីវិតទៅរកភាពជោគជ័យ
30, Dec 2023 , 9:59 pm        
រូបភាព
ភ្នំពេញ៖ លោកស្រី រីហ្វា រីរៈ ពលរដ្ឋរស់នៅខេត្តកំពត បានចាត់ទុកការសិក្សាប្រៀបដូចជាផ្លូវនាំមនុស្សទៅរកភាពជោគជ័យក្នុងជីវិត។ សម្រាប់លោកស្រី រីហ្វា រីរៈ នៅពេលមនុស្សមានការអប់រំច្រើន នោះការប្រកបការងារ និងអាជីវកម្ម រមែងទទួលបានផ្លែផ្កាច្រើនជាងអ្នកមិនបានទទួលបានការអប់រំ។ ជាមួយគ្នានេះ លោកស្រី រីហ្វា រីរៈ ក៏ទទូចឱ្យឪពុកម្ដាយគ្រប់រូប គួរបញ្ជូនកូនចូលរៀនឱ្យបានគ្រប់ៗគ្នា ដើម្បីជាធនធានដ៏ល្អសម្រាប់សង្គមជាតិ។ លោកស្រី រីហ្វា រីរៈ លើកឡើងដូច្នេះ៖ «ការអប់រំសំខាន់ណាស់ ការសិក្សាយើងល្អ យើងមានការងារក៏ល្អ ប្រាក់ខែក៏ល្អ។ ប៉ុន្តែបើកូនយើងគ្មានចំណេះនោះកូននឹងលំបាក ហើយ យើងជាឪពុកម្ដាយក៏លំបាកដែរ»។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 


Tag:
 ការអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com