​​​ន​យោ​បាយ​ជាតិ​
អតីតសមាជិកបក្សCNRP លោក ឡុង គឹមឃន សម្រេចចូលបក្សCPP, សម្ដេច ហ៊ុន សែន ស្វាគមន៍
03, Jan 2024 , 9:29 pm        
រូបភាព
លោក ឡុង គឹមឃន ហៅ លោក សូ សមយុទ្ធ អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ បានសម្រេចចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។



បើតាមលិខិតចុះនៅថ្ងៃទី៣ ខែមករា លោក ឡុង គឹមឃន បានស្នើសុំសម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជន ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ លោក ឡុង គឹមឃន បានលើកឡើងថា៖ «ក្នុងរយៈពេលជាង១០ឆ្នាំ នៃជីវិតនយោបាយ  និងឆ្លងកាត់វ័យ៤០ឆ្នាំកន្លងមកនេះ ខ្ញុំបានមើលឃើញយ៉ាងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមាននយោបាយច្បាស់ កម្លាំងនយោបាយរឹងមាំ និងគោលនយោបាយវែងឆ្ងាយ ដើម្បីធានាស្ថិរភាពនយោបាយ និងសន្តិភាពជាតិ»។ 
 
ភ្លាមៗ ក្រោយទទួលបានលិខិតពីលោក ឡុង គឹមឃន សម្ដេច ហ៊ុន សែន បានបង្ហាញសមានចិត្តស្វាគមន៍ ចំពោះវត្តមានអ្នកវិភាគរូបនេះ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com