ជាតិ
បាក់ឌុប
វីដេអូ
ដូនចាស់ អ៊ុំ ស៊ីម ត្រេកអរដែលចៅបាននិទ្ទេសA នាំកិត្តិយសដល់គ្រួសារ
11, Jan 2024 , 7:29 pm        
រូបភាព
ភ្នំពេញ​៖ លោកយាយ អ៊ុំ ស៊ីម គឺជាជីដូនរបស់យុវសិស្ស នី វីរៈនាថ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាននិទ្ទេសA ក្នុងឆ្នាំ២០២៣។ ក្នុងថ្ងៃទទួលរង្វាន់សិស្សនិទ្ទេសA ដូនចាស់វ័យ ៨៣ឆ្នាំ និងម្តាយរបស់ វីរៈនាថ ក៏មានវត្តមាននៅក្នុងពិធីសំណេះសំណាលជាមួយសម្ដេច​នាយករដ្ឋមន្រ្តី នៅមជ្ឈមណ្ឌលOCICដូចគ្នា។ លោកយាយ ស៊ីម ពោលទាំងរំភើបថា មានអារម្មណ៍ត្រេកអរ និងសប្បាយអស់ពីចិត្ត ដែលចៅប្រុសសំណព្វ ប្រឡងបាននិទ្ទេសA។



សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖
 

លោកយាយ អ៊ុំ ស៊ីម រួមទាំងម្តាយ របស់យុវជន នី វីរៈនាថ បានធ្វើដំណើរពីខេត្តកំពង់ចាម ដើម្បីមកចូលរួមអបអរនាថ្ងៃ វីរៈនាថ​ ទទួលរង្វាន់។ គ្មានអ្វីប្រៀបផ្ទឹម​ នឹងលទ្ធផលដែលចៅធ្វើបាននេះឡើយ លោកយាយ លើកឡើយថា ចៅរបស់លោកយាយ ពិតជាប្រឹងប្រែងជាខ្លាំងទម្រាំបាននិទ្ទេសA។ 
 
«ត្រេកអរនឹងចៅ ជួយលើកទឹកចិត្តចៅឱ្យបានជោគជ័យតទៅមុខទៀត។ ចៅមានអត្តចរិកសមរម្យ ប្រឹងប្រែងយកជោគជ័យ។ នៅពេលចៅយកនិទ្ទេសAបាន គ្រួសារពិតជាកិត្តិយសដល់គ្រួសារ។» លោកយាយ អ៊ុំ ស៊ីម និយាយទាំងទឹកមុខញញឹម។ លោកយាយ បន្ថែមថា​ នេះជាអំណោយយ៉ាងធំសម្រាប់លោកយាយ និងគ្រួសារ។ ដូនចាស់រូបនេះ អរគុណចៅប្រុសសំណព្វចិត្ត ដែលខិតខំរៀនសូត្រ ប្រឡងយកនិទ្ទេសA៕
 

Tag:
 ThmeyThmey
  អ៊ុំ ស៊ីម
  សិស្សនិទ្ទេសA
© រក្សាសិទ្ធិដោយ thmeythmey.com