ជាតិ
អ្នកស្រី ឆុន ស្រស់ ៖ ភាពក្រ មិនអាចរារាំងការសិក្សាបានឡើយ
13, Jan 2024 , 6:09 pm        
រូបភាព
ភ្នំពេញ៖ អ្នកស្រី ឆុន ស្រស់ នាយិកាអង្គការ BSDA បានលើកទឹកចិត្តឱ្យកុមារ និងយុវជន ត្រូវរៀនសូត្រ ដើម្បីជាធនធានដ៏ល្អសម្រាប់គ្រួសារ និងសង្គម។ អ្នកស្រី ស្រស់ យល់ថា ភាគីពាក់ព័ន្ធ ជាតួអង្គយ៉ាងសំខាន់ក្នុងការជំរុញកុមារ និងយុវជនឱ្យទទួលបានការរៀនសូត្រពេញលេញទោះបីស្ថិតក្នុងស្ថានភាពក្រលំបាកក៏ដោយ។ អ្នកស្រី ឆុន ស្រស់  លើកឡើងដូច្នេះ៖ «ខ្ញុំសូមសំណូមពរដល់អាព្យាបាលអ្វីដែលគាត់ត្រូវធ្វើ គឺជំរុញលើកទឹកចិត្ត ហើយយុវជនកុំគិតថាខ្លួនឯងក្រមិនអាចទៅរៀនបាន។ ភាពក្រមិនមែនមានន័យថាយើងមិនអាចទៅរៀនទេ ព្រោះឥលូវនេះ គឺមានអ្នកពាក់ព័ន្ធស្ថាប័ន អង្គការ អាជ្ញាធរ បានផ្ដល់អាហារូបករណ៍ជាច្រើន ដែលជាកត្តាមួយជួយឱ្យពួកគាត់ទៅរៀនបាន។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

 

Tag:
 អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com