ជាតិ
អ្នកស្រី មួង សុភាព៖ បើយើងឈប់រៀនដោយសារក្រ យើងនឹងកាន់តែក្រដោយសារមិនរៀន
14, Jan 2024 , 8:09 pm        
រូបភាព
ភ្នំពេញ៖ អ្នកស្រី មួង សុភាព ជាអ្នកគ្រប់គ្រងកម្មវិធី នៃអង្គការខ្មែរអភិវឌ្ឍន៍ជនពិការ និងអ្នកក្រីក្រនៅខេត្តកំពត។ អ្នកស្រី មួង សុភាព យល់ថាការអប់រំ មានសារៈសំខាន់ណាស់ចំពោះមនុស្សគ្រប់រូប ព្រោះចំណេះដឹងជាស្ពានចម្លងពីគ្រោះអវិជ្ជា។ អ្នកស្រី មួង សុភាព លើកឡើងដូច្នេះ៖ «បើយើងក្រយើងឈប់រៀន យើងនឹងក្រដោយសារយើងមិនរៀន ។ ហើយបើសិនយើងរៀនហើយ យើងមិនអនុវត្តក៏ស្មើនឹងសូន្រដែរ  ដូច្នេះយើងរៀនហើយ ត្រូវយកចំណេះជួយដល់សង្គមជាតិ និងជួយក្នុងសហគមន៍ជួយដល់ក្មេងជំនាន់ក្រោយ ដើម្បីឱ្យក្មេងជំនាន់ក្រោយមានចំណេះដឹងដូចយើងដែរ»។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

 

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com