ជាតិ
សុខភាព
អត្ថបទពាណិជ្ជកម្ម
អត្ថប្រយោជន៍នៃការឆ្ពុងពេលមានជំងឺផ្ដាសាយ
15, Jan 2024 , 7:00 pm        
រូបភាព
ជំងឺផ្ដាសាយ ជាជំងឺដែលយើងគ្រប់គ្នាតែងតែកើតញឹកញាប់ ជាពិសេសនៅពេលដែលប្រព័ន្ធការពាររាងកាយរបស់យើងចុះខ្សោយ។

នៅពេលកើតជំងឺនេះម្ដងៗ យើងតែងតែមានអាការពិបាកនៅក្នុងខ្លួន ដូចជាក្ដៅខ្លួន ស្រៀវស្រាញ ហៀរសំបោរ និងក្អកជាដើម។ បើទោះបីជាការឆ្ពុងមិនអាចជួយព្យាបាលនូវជំងឺគ្រុនផ្ដាសាយបាន ប៉ុន្ដែវាអាចធ្វើការជួយសម្រួលដល់អាការមួយចំនួនរបស់គ្រុនផ្ដាសាយបាន។
 
ខាងក្រោមនេះគឺជាសារសំខាន់នៃការឆ្ពុងនៅពេលមានជំងឺផ្ដាសាយ៖
 - ការឆ្ពុងអាចជួយសម្រួលដល់បញ្ហាក្អក ដោយវាអាចពង្រាវស្លេស្ម៍ដែលមាននៅប្រព័ន្ធផ្លូវដង្ហើម ដូចជាក្នុងច្រមុះ បំពង់ក និងសួតជាដើម។ 
- វាអាចជួយបន្ធូរបន្ថយនូវអាការរលាកច្រមុះ ឬការឡើងហើមនៃសរសៃឈាមតូចៗនៅផ្លូវដង្ហើម និងអាចធ្វើឱ្យធូរស្រាលនូវអាការតឹងច្រមុះផងដែរ។ 
- វាអាចអនុញ្ញាតឱ្យចំហាយទឹកក្ដៅដែលភាយមក មានសភាពក្ដៅឧណ្ហៗ ផ្ដល់ជាសំណើមទៅដល់ផ្លូវដង្ហើម និងកាត់បន្ថយនូវអាការឈឺកបាន។ 
- លើសពីនេះ ការឆ្ពុងអាចជួយសម្រួលដល់ដំណេកផងដែរ ដោយការគេងបានគ្រប់គ្រាន់ជាកត្តាសំខាន់ដើម្បីឱ្យខ្លួនប្រាណយើងអាចប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺគ្រុនផ្ដាសាយបាន។ 
 
ប្រសិនបើអ្នកមិនមានឧបករណ៍ឆ្ពុងប្រើអគ្គិសនីនោះទេ អ្នកក៏អាចឆ្ពុងនៅផ្ទះខ្លួនឯងបានដោយអនុវត្តតាមដំណាក់កាលដូចខាងក្រោម៖ 
១. ដាំទឹកឱ្យពុះរួចចាក់ចូលក្នុងឆ្នាំង ឬចានដែក (អ្នកអាចបន្ថែមប្រេងក្រអូបក៏បាន)
២. គ្របក្រណាត់លើក្បាល រួចឱនមុខទៅនឹងឆ្នាំង ឬចានដែកនោះក្នុងចម្ងាយសមល្មម
៣. ចៀសវាងការឱនមុខជិតពេក ដែលអាចឱ្យមានការរលាក
៤. បិទភ្នែករបស់អ្នក និងដកដង្ហើមវែងៗស្រូបយកចំហាយទឹកនោះ
៥. អ្នកគួរឆ្ពុងរយៈពេលពី ១០-១៥នាទី៕
 
ប្រភព៖ 
 

សម្របសម្រួលដោយ៖ ឱសថការី ឈាង សីហាក់ និង លីណ្ណា ជិញជិញ 

© រក្សាសិទ្ធិដោយ thmeythmey.com