ជាតិ
អត្ថបទពាណិជ្ជកម្ម
Talentnet៖ របាយការណ៍ស្ទង់មតិធនធានមនុស្សបង្ហាញថា ជំនាញវិស្វកម្ម វិទ្យាសាស្ត្រ និងច្បាប់ទទួលបានប្រាក់បៀវត្សខ្ពស់ជាងគេ
15, Jan 2024 , 3:46 pm        
រូបភាព
តើអ្នកចង់បានប្រាក់បៀវត្សច្រើនមែនទេ? បើមែន ចូរចាប់យកជំនាញវិស្វកម្មមេកានិក វិស្វកម្មអេឡិចត្រូនិក ច្បាប់ ឬជំនាញផ្នែកវិទ្យាសាស្ត្រទៅ។ នេះជាសារណែនាំពី Talentnet ដែលជាក្រុមហ៊ុនពិគ្រោះ យោបល់ផ្នែកធនធានមនុស្សឈានមុខគេនៅក្នុងតំបន់ ដែលបច្ចុប្បន្នកំពុងចាប់ផ្ដើមដំណើរការនៅក្នុងប្រទេសកម្ពុជា។ ការដាក់ដំណើរការនៅក្នុងប្រទេស​កម្ពុជា គឺដើម្បីផ្ដល់សេវាធនធានមនុស្សតាមតម្រូវការ និងវិធីសាស្ត្រដែលមានវិញ្ញាបនបត្រពីអន្តរជាតិ សម្រាប់សេវាគ្រប់គ្រងធនធានមនុស្សដល់បណ្ដាក្រុមហ៊ុនក្នុងស្រុក ។
 
ការពង្រីកវត្តមានរបស់ក្រុមហ៊ុនមកដល់ទីផ្សារកម្ពុជា ជាការគាំទ្រចំពោះការបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ។
 
យោងតាមការស្ទង់មតិប្រាក់ឈ្នួលសរុបរបស់ Talentnet Mercer ដែលបានធ្វើឡើងកាលពីឆ្នាំ២០២៣ ទិន្នន័យប្រមូលនៅក្នុងទីផ្សារកម្ពុជាបង្ហាញថា អាជីពការងារក្នុងជំនាញវិស្វកម្មអេឡិចត្រូនិក ច្បាប់ វិស្វកម្មមេកានិក និងវិទ្យាសាស្ត្រ ទាមទារប្រាក់បៀវត្សខ្ពស់ជាងជំនាញផ្សេងទៀត។ ប្រាក់បៀវត្សសម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិក ច្បាប់ វិស្វកម្មមេកានិក និងវិទ្យាសាស្ត្រ ឈរក្នុងលេខរៀងខ្ពស់ជាងជំនាញគ្រប់គ្រងពាណិជ្ជកម្ម គណនេយ្យ វិស្វកម្មគីមី និងវិទ្យាសាស្ត្រកុំព្យូទ័រទៅទៀត ។
 
បន្ថែមពីនេះទៅទៀត ការងារទាក់ទងនឹងជំនាញវិស្វកម្មអេឡិចត្រូនិក ច្បាប់ វិស្វកម្មមេកានិក និងវិទ្យាសាស្ត្រក្នុងប្រទេសកម្ពុជា ក៏មានការកើនឡើងផងដែរ នៅឆ្នាំ២០២៣ ធៀបនឹងមួយឆ្នាំមុន ដោយក្នុងនោះជំនាញវិស្វកម្មអេឡិចត្រូនិកមានកំណើនប្រាក់បៀវត្ស ១៤% ជំនាញច្បាប់កើនប្រាក់ បៀវត្ស ១២% ហើយវិស្វកម្មមេកានិក និងវិទ្យាសាស្ត្រកើនប្រាក់បៀវត្ស ១០%។ 
 
របាយការណ៍ស្ទង់មតិនេះ ត្រូវបានបង្ហាញដល់ប្រធានផ្នែកធនធានមនុស្ស និងមេដឹកនាំអាជីវកម្មជាង ១៥០រូប នៅក្នុងកម្មវិធីដែលរៀបចំកាលពីពេលថ្មីៗនៅទីក្រុងភ្នំពេញ។ របាយការណ៍នេះក៏បានបង្ហាញ ផងដែរថា ប្រាក់បៀវត្សរបស់និស្សិតទើបបញ្ចប់ការសិក្សានៅកម្ពុជា ក៏មានការកើនឡើងផងដែរក្នុងឆ្នាំ២០២៣ ក្នុងកម្រិត ១០% បើធៀបនឹងឆ្នាំ២០២២ ដែលជាកម្រិតមួយខ្ពស់ជាងកម្រិតអតិផរណាប្រចាំឆ្នាំ។ 
 
ការស្ទង់មតិប្រាក់ឈ្នួលសរុប Talentnet Mercer ក៏មានរៀបរាប់អំពីនិន្នាការការងារដែលទទួលបាន ទិន្នន័យពីស្ថាប័នចំនួន ១០៦ ក្នុងវិស័យចំនួន ១១ ផ្សេងគ្នា ដែលគ្របដណ្ដប់លើ​ការងារចំនួន ៣ ០៣៤ និងសាកសួរអ្នកកាន់ការងារចំនួន ៥៦ ៨៤៨នាក់។ ការអង្កេតប្រាក់ឈ្នួលប្រចាំឆ្នាំនេះ គឺជាសេវាមួយក្នុងចំណោមសេវាគោលដៅជាច្រើន ដែលក្រុមហ៊ុននឹងផ្ដល់ទៅឲ្យអតិថិជនរបស់ខ្លួន ព្រមជាមួយនឹងសេវាស្វែងរកបុគ្គលិក សេវាគ្រប់គ្រងធនធានមនុស្ស សេវាពិគ្រោះយោបល់ធនធានមនុស្ស និងរៀបចំបញ្ជីបៀវត្សជាដើម។ 
 
លោកស្រី ផលឡា នីកូឡាស នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន Talentnet មានប្រសាសន៍ថា៖ «កម្ពុជាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចគួរឲ្យស្ញប់ស្ញែង ដែលធ្វើឲ្យ Talentnet មានបំណងក្លាយជាចំណែកមួយនៃកំណើននេះ។ គោលបំណងរបស់យើង គឺក្លាយជាក្រុមហ៊ុនមួយដែលផ្ដល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយផ្នែកធនធានមនុស្ស ដល់ទីផ្សារការងារនៅទីនេះ ដើម្បីឲ្យអតិថិជនអាចពង្រឹងដំណើរការផ្នែកធនធានមនុស្សប្រចាំថ្ងៃផង និងការត្រៀមកម្លាំងពលកម្ម សម្រាប់ការរីកចម្រើនលូតលាស់របស់ខ្លួនផង ដែលការងារទាំងអស់នេះយើងបានធ្វើរួចមកហើយ នៅក្នុងប្រទេសផ្សេងក្នុងតំបន់»។
 
អំពី Talentnet
ក្រុមហ៊ុន Talentnet មានការិយាល័យចំនួន ៦ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ហើយមានបទពិសោធន៍ ជិត២០ឆ្នាំ នៅក្នុងទីផ្សារការងាររបស់វៀតណាម គួបផ្សំនឹងការប្រើប្រាស់វិធីសាស្ត្រអន្តរជាតិ គាំទ្រពីដៃគូលំដាប់ពិភពលោកចំនួនពីរ (Mercer និង ADP Streamline)។ Talentnet ផ្ដល់វិធីសាស្ត្រដែលអាចតម្រូវតាមគោលដៅ និងលក្ខខណ្ឌផ្សេងៗ របស់អាជីវកម្ម ។ ដំណោះស្រាយពី Talentnet រួមមាន សេវាក្រុមហ៊ុន សេវាស្វែងរក និងជ្រើសរើសបុគ្គលិកជាន់ខ្ពស់ សេវាពិគ្រោះយោបល់ផ្នែកធនធានមនុស្ស សេវាគ្រប់គ្រងធនធានមនុស្ស វគ្គបណ្ដុះបណ្ដាលធនធានមនុស្ស សេវារៀបចំបញ្ជីប្រាក់បៀវត្ស និងការស្ទង់មតិប្រាក់បៀវត្ស Talentnet Mercer។ 

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com