ជាតិ
អត្ថបទពាណិជ្ជកម្ម
ហ្វតតេ ឡាយហ្វ៍ អបអរចំណាត់ថ្នាក់ទីផ្សារលេខ១របស់ខ្លួន និងចាប់ផ្តើមឆ្នាំ២០២៤ ក្រោមប្រធានបទ “២៥ឆ្នាំ នៃវឌ្ឍនភាព”
17, Jan 2024 , 10:58 am        
រូបភាព
ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានបញ្ចប់ឆ្នាំ២០២៣ ជាមួយនឹងភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់ ដោយទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួនពីរ ពីស្ថាប័នវាយតម្លៃពានរង្វាន់កម្រិតខ្ពស់ និងមានការទទួលស្គាល់លើឆាកអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស (International Finance Awards)។ ក្រុមហ៊ុនហ្វតតេ ឡាយហ្វ៍ ទទួលបានកិត្តិនាមជា "ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត រីកចម្រើនលឿនជាងគេ" និង "ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ប្រកបដោយនវានុវត្តន៍ជាងគេ" ដែលនេះសបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការច្នៃប្រឌិតអ្វីដែលថ្មី និងវឌ្ឍនភាពយ៉ាងលឿនបំផុតនៅក្នុងឧស្សាហកម្មនេះ។
 
ក្នុងឱកាសឈានជើងចូលឆ្នាំថ្មីនេះ ហ្វតតេ ឡាយហ្វ៍ បានក្លាយជាក្រុមហ៊ុនដែលមានបណ្តាញចែកចាយអាជីវកម្មដ៏ចម្រុះ។ ក្នុងរយ:ពេលពេញមួយឆ្នាំ២០២៣ ក្រុមហ៊ុនបានផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់អតិថិជនចំនួន ៨៤០,០០០ នាក់ ដែលចំនួននេះស្មើនឹង ៥% នៃប្រជាជនកម្ពុជាសរុប។ ហ្វតតេ ឡាយហ្វ៍ក៏ ក្លាយក្រុមហ៊ុនឈានមុខគេមួយ ដែលបានផ្តល់ការការពារអាយុជីវិត ដល់និយោជិតកម្ពុជាច្រើនជាងគេនៅទូទាំងប្រទេសផងដែរ។ សមិទ្ធផលនេះ ក៏ត្រូវបានកំណត់សម្គាល់ដោយផ្អែកលើការផ្តល់ផលសំណងជូនទៅអតិថិជនវិញជាង ១០ លានដុល្លារសហរដ្ឋអាម៉េរិក ក្នុងករណីមានមរណភាព និងអត្ថប្រយោជន៍វេជ្ជសាស្រ្ត គិតចាប់តាំងពីឆ្នាំ ២០១៩ មកម៉្លេះ។
 
លោក ព្រូ ស៊ីថន អគ្គនាយក ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានសម្តែងនូវមោទនភាព ចំពោះសមិទ្ធផលទាំងនេះ ដោយមានប្រសាសន៍ថា៖ "យើងចាប់ផ្តើម ឆ្នាំ២០២៤ ជាមួយនឹងការទទួលបានចំណាត់ថ្នាក់ទីផ្សារលេខ១ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលការពារអតិថិជនបានច្រើនជាងគេបំផុតនៅកម្ពុជា។ ទិសស្លោកនៅឆ្នាំនេះ គឺ "២៥ ឆ្នាំនៃវឌ្ឍនភាព" វាបានរំលេចឱ្យឃើញពីការប្តេជ្ញាចិត្ត និងភាពជោគជ័យយូរអង្វែងរបស់យើង។ ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះ ចំពោះអតិថិជន និយ័តករ ដៃគូសហការ និងសម្ព័ន្ធក្រុមហ៊ុន ហ្វតតេ គ្រុប សម្រាប់ការបន្តការជឿជាក់ និងការគាំទ្រយ៉ាងពេញទំហឹង។ ភាពជោគជ័យ និងសមិទ្ធផលសំខាន់ៗរបស់ ហ្វតតេ ឡាយហ្វ៍ គឺជាមោទនភាព និងមិនអាចកាត់ផ្តាច់បានឡើយ ពីសហស្ថាបនិករបស់យើង មកពីប្រទេសសិង្ហបុរី និងកម្ពុជា ដែលបានសម្រេចចិត្តចាប់ផ្តើមបង្កើតក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ បន្ទាប់មកបានពង្រីកខ្លួនទៅជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចនៅឆ្នាំ ២០១៦ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅឆ្នាំ ២០១៩។”
 


ផលវិជ្ជមានដែល ហ្វតតេ ឡាយហ្វ៍ ទទួលបាន គឺលើសពីអាជីវកម្ម។ ជាក់ស្តែង នៅឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុនបានដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រដល់ សហគមន៍ និងសង្គមជាតិ ដែលសកម្មភាពទាំងនោះរួមមាន ការឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍ធំៗមួយចំនួន ទាក់ទងនឹងសុខភាព និងការអប់រំ ព្រមទាំងការចូលរួមចំណែកដល់គម្រោងផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យ តាមសាលារៀនក្នុងខេត្តតាកែវ និងខេត្តស្វាយរៀងផងដែរ។
 
ក្នុងដំណើរឆ្ពោះទៅមុខ លោក ស៊ីថន បានបញ្ជាក់សាជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះគោលដៅក្នុងឆ្នាំថ្មី។ លោក ស៊ីថន បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ចំណុចដែលយើងត្រូវផ្តោតក្នុងឆ្នាំ ២០២៤ នេះ គឺនៅតែដើរស្របទៅតាមយុទ្ធសាស្រ្តជារួមរបស់យើង កាលពីឆ្នាំមុនដដែល។ យើងប្តេជ្ញាចិត្តខ្ពស់ ក្នុងការផ្តល់ដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដ៏សម្បូរបែប ប្រកបដោយភាពច្នៃប្រឌិត និងភាពបត់បែន ជូនទៅដល់ក្រុមគ្រួសារនៅទូទាំងប្រទេសកម្ពុជា ហើយយើងមានបំណងបន្តធ្វើយ៉ាងណាជួយឱ្យវិស័យធានារ៉ាប់រងនេះកាន់តែឆ្ពោះទៅមុខ ក្រោមប្រធានបទ “២៥ឆ្នាំ នៃវឌ្ឍនភាព”»។
 


អំពី ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍
 
ហ្វតតេ ឡាយហ្វ៍ ដែលជាបុត្រសម័្ពន្ធរបស់ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ប្តេជ្ញាផ្តល់នូវការការពារអាយុជីវិត និងផលិតផលធានារ៉ាប់រងវិនិយោគដ៏សម្បូរបែប កើតចេញពីការអភិវឌ្ឍជាបន្តបន្ទាប់ ផ្អែកលើបទពិសោធន៍របស់ក្រុមហ៊ុនហ្វតតេ នៅលើទីផ្សារក្នុងស្រុកអស់រយៈពេលជាង​២០ឆ្នាំ ដែលស័ក្តិសមនិងឆ្លើយតបទៅតាមតម្រូវការ និងបំណងប្រាថ្នា របស់ប្រជាជន កម្ពុជា ក្នុងយុគសម័យទំនើប។ ហ្វតតេ ឡាយហ្វ៍ ផ្តល់ជូននូវផលិតផលប្រកបដោយភាពច្នៃប្រឌិតតម្លៃសមរម្យ និងមិនស្មុគស្មាញ ដែលជាជម្រើសដ៏ល្អបំផុត សម្រាប់លោកអ្នក និងស្ថាប័នសាជីវកម្ម រួមមាន៖ ផលិតផលអាយុជីវិតលើគម្រោងគាំពារ, ផលិតផលអាយុជីវិត សម្រាប់ការសិក្សា, ផលិតផលអាយុជីវិតមានកាលកំណត់ជាក្រុម, ផលិតផលអាយុជីវិត ការពារជាក្រុមទូលំទូលាយ និងផលិតផលបន្ថែមគ្រុបមេដប្រូ។
 
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់  https://www.forteinsurance.com/life ៕





(អត្ថបទពាណិជ្ជកម្ម) 

Tag:
 FORTE LIFE ASSURANCE (CAMBODIA) PLC.
© រក្សាសិទ្ធិដោយ thmeythmey.com