សង្គមអន្តរជាតិ​
អន្តរជាតិ
មនុស្សប្រហែល ២៣នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះ​រោងចក្រផលិត​កាំជ្រួច​នៅ​​ថៃ
18, Jan 2024 , 4:04 pm        
រូបភាព
បុគ្គលិក​សង្គ្រោះ​ថៃ​ជញ្ជូនសាកសព​ជនរងគ្រោះ​ចេញពី​កន្លែង​ផ្ទុះ​រោងចក្រ​កាំជ្រួច​ក្នុង​ខេត្ត Suphan Buri ។ រូបភាព ៖ AP
បុគ្គលិក​សង្គ្រោះ​ថៃ​ជញ្ជូនសាកសព​ជនរងគ្រោះ​ចេញពី​កន្លែង​ផ្ទុះ​រោងចក្រ​កាំជ្រួច​ក្នុង​ខេត្ត Suphan Buri ។ រូបភាព ៖ AP
រោងចក្រផលិតកាំជ្រួចនៅក្នុងខេត្ត Suphan Buri ចម្ងាយប្រហែល ១២០គីឡូម៉ែត្រភាគខាងជើងទីក្រុងបាងកកមានឧប្បត្តិហេតុផ្ទុះរោងចក្រ នៅរសៀលថ្ងៃទី១៧ ខែមករា ដោយបានសម្លាប់មនុស្សប្រហែល ២៣នាក់។

 
តាមកាសែត Bangkok Post នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី ១៧ ខែមករា រោងចក្រកាំជ្រួចមួយកន្លែងនៅឃុំ Sala Khao ស្រុក Muang ខេត្ត Suphan Buri ភាគកណ្តាលប្រទេសថៃ ភ្លាមៗបានផ្ទុះឡើងដោយបានសម្លាប់មនុស្ស ២៣នាក់ ។
 
ការ​ផ្ទុះ​បាន​រាលដាល​ក្នុង​ចម្ងាយ​ពី ​៥០​ទៅ​១០០​ម៉ែត្រ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​រាយប៉ាយ​គ្រប់​ទីកន្លែង ។ យោង​តាម​ការ​ស៊ើបអង្កេត​បឋម ប៉ូលិស​មូលដ្ឋាន​បាន​បញ្ជាក់​ថា មនុស្ស​ ២៣នាក់​បាន​ស្លាប់ ក្នុងនោះមានស្រ្តី​ ៧នាក់និងបុរស ១៦នាក់។
 
ទីតាំងកើតហេតុខាងលើ ជារោងចក្រដែលផលិតផាវប្រើសម្រាប់ដេញសត្វស្លាប និងការពារដំណាំពីការបំផ្លាញដោយសត្វស្លាប។
 
គួរកត់សម្គាល់ថា កន្លែងផ្ទុះកាំជ្រួចនេះ ធ្លាប់មានឧប្បត្តិហេតុស្រដៀងគ្នាកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួស។
 
កាលពីខែកក្កដា ឆ្នាំ២០២៣ មានព្រឹត្តិការណ៍ផ្ទុះឃ្លាំងកាំជ្រួច ក្នុងតំបន់ Sungai Kolok ខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ ដែលបណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់ និង១២០នាក់រងរបួសផងដែរ៕ 
 

Tag:
 ថៃ
  កាំជ្រួច
© រក្សាសិទ្ធិដោយ thmeythmey.com