ជាតិ
អត្ថបទពាណិជ្ជកម្ម
ពិតជាពិសេសមែន! Xiaomi បង្ហាញត្រកូល Redmi Note 13 ដ៏ថ្មីសន្លាងដែលមានរូបរាង និង មុខងារដ៏អស្ចារ្យ
21, Jan 2024 , 7:41 pm        
រូបភាព
 ថ្ងៃទី២១ ខែមករានេះ ក្រុមហ៊ុនទូរសព្ទដ៏ពេញនិយម Xiaomi បានណែនាំ និងបញ្ចេញទូរសព្ទត្រកូល Redmi Note 13 Series ដែលធ្វើឡើងនៅសណ្ធាគារ Sun & Moon Riverside ក្រោមការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំនៃក្រុមហ៊ុន Xiaomi អ្នកសារព័ត៌មាន និងអ្នកគាំទ្រត្រកូល Redmi ផងដែរ។ សម្រាប់គ្រួសារត្រកូល Redmi Note លើកនេះ គឺមានចំនួនបីម៉ូដែល ដោយក្នុងនោះមាន Redmi Note 13 Pro+ 5G, Redmi Note 13 Pro និង Redmi Note13 ។

ជាមួយ នឹងការធ្វើឱ្យប្រសើរឡើងយ៉ាងសំខាន់ទៅលើប្រព័ន្ធកាមេរ៉ា ការរចនា ការបង្ហាញ និងដំណើរការ Redmi Note 13 Series បានបន្តកាន់តែខិតទៅជិតស្មាតហ្វូនថ្នាក់កណ្តាល និងស្មាតហ្វូន ផ្តល់នូវភាពធន់ បទពិសោធដ៏អស្ចារ្យ និងសមត្ថភាពថតរូបដ៏គួរឱ្យចាប់អារម្មណ៍ ជាមួយនឹងតម្លៃសមរម្យសាកសមនឹងការរស់នៅនាពេលបច្ចុប្បន្ន។ ខាងក្រោមនេះជាចំណុចពិសេសនៃទូរសព្ទត្រកូល Redmi Note 13 Series៖

ភាពលេចធ្លោរាល់ការថតរូប ជាមួយនឹងប្រព័ន្ធកាមេរ៉ាដែលបានធ្វើឱ្យប្រសើរឡើងរបស់ Redmi Note 13 Series

រចនាឡើង ដើម្បីបំពេញតម្រូវការថតរូបចម្រុះ Redmi Note 13 Series មានប្រព័ន្ធកាមេរ៉ាដែលមានលក្ខណៈចម្រុះ និងធ្វើឱ្យប្រសើរឡើង។ ម៉ូឌែលដែលគាំទ្រគឺ Redmi Note 13 Pro+ 5G និង Redmi Note 13 Pro សុទ្ធតែមានកាមេរ៉ាទំហំ 200MP មានកម្រិតគុណភាពខ្ពស់ ជាមួយនឹងមុខងារទប់លំនឹងរូបភាព(OIS)ដើម្បីចាប់យករូបភាពក្នុងកម្រិតលម្អិតដែលមិនធ្លាប់មានពីមុនមក។ ពិសេស Redmi Note 13 Series នាំមកនូវបទពិសោធថតរូបកម្រិតច្បាស់ដល់អ្នកប្រើប្រាស់។



ជាងនេះទៅទៀត ការពង្រីកដោយរក្សានូវគុណភាពដ៏ច្បាស់ត្រជាក់ភ្នែក 2x/4x ផ្តល់នូវការថតជិតលម្អិតពីចម្ងាយ និងនាំមកនូវលទ្ធភាពនៃការផ្តោតទៅលើបុគ្គល នៅក្នុងក្រុមមនុស្ស ឬពង្រីកសកម្មភាព។ ប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់ទាំងនេះត្រូវបានគាំទ្រដោយ ឧបករណ៍ចាប់សញ្ញាទំហំដ៏ធំ 1/1.4" សនិងដំណើរការរូបភាពប្រសើរឡើង ដែលធានាបាននូវគុណភាពរូបភាពដែលនឹកស្មានមិនដល់ ទោះបីជាស្ថិតក្នុងស្ថានភាពស្មុគ្រស្មាញ និងពន្លឺតិចក៏ដោយ។

ការរួមបញ្ចូលគ្នានៃឧបករណ៍នេះ កម្រិត Aperture f/1.65 និង Tetra  pixel (បច្ចេកវិទ្យាកម្រិតខ្ពស់នៃ pixel-binning) ផ្តល់នូវរូបភាពច្បាស់ និងភ្លឺ ទោះបីស្ថិតក្នុងស្ថានភាពពន្លឺខ្សោយក៏ដោយ ខណៈកែវលេនមានក្នុងកម្រិត 7P ។

ភាពច្បាស់ល្អ អេក្រង់ AMOLED និងអត្រា Refresh Rate រហូតដល់ 120Hz

ការរចនាឡើងដើម្បីបំពេញតម្រូវការថតរូបបានច្បាស់ល្អ និងត្រជាក់ភ្នែក Redmi Note 13 Pro+ 5G និង Redmi Note 13 Pro សុទ្ធតែមានកាមេរ៉ាទំហំ 200MP ដែលមានកម្រិតគុណភាពខ្ពស់ជាមួយនឹងមុខងារទប់លំនឹងរូបភាព(OIS)ក្នុងការចាប់យករូបភាពជាមួយនឹងកម្រិតលម្អិតដែលមិនធ្លាប់មានពីមុនមក និងនាំមកនូវបទពិសោធន៍ថតរូបកម្រិតច្បាស់ដល់អ្នកប្រើប្រាស់។



ជាងនេះទៅទៀត ការពង្រីកដោយរក្សានូវគុណភាពដ៏ច្បាស់ត្រជាក់ភ្នែក2x/4ផ្តល់នូវការថតជិតលម្អិតពីចម្ងាយ និងនាំមកនូវលទ្ធភាពនៃការផ្តោតទៅលើបុគ្គលនៅក្នុងហ្វូងមនុស្ស ឬពង្រីកសកម្មភាពបានយ៉ាងពិសេស។ ប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់ទាំងនេះ ត្រូវបានគាំទ្រដោយឧបករណ៍ចាប់សញ្ញាទំហំដ៏ធំ1/1.4" ធានាបាននូវគុណភាពរូបភាពល្អនឹកស្មានមិនដល់ ទោះបីជាស្ថិតក្នុងស្ថានភាពស្មុគស្មាញ និងពន្លឺតិចក៏ដោយ។

ការរួមបញ្ចូលគ្នានៃឧបករណ៏នេះ កម្រិត Aperture f/1.65 និង Tetra  pixel (បច្ចេកវិទ្យាកម្រិតខ្ពស់នៃpixel-binning)ផ្តល់នូវរូបភាពច្បាស់និងភ្លឺ ទោះបីជាក្នុងស្ថានភាពពន្លឺខ្សោយក៏ដោយ ខណៈពេលដែលកែវលេន 7P ជាមួយ Atomic Layer Deposition (ALD) កាត់បន្ថយពន្លឺដែលចែងចាំង។

ទន្ទឹមនឹងនេះដែរ ម៉ូឌែលមូលដ្ឋាន Redmi Note 13 ត្រូវបានបំពាក់ដោយកាមេរ៉ាមេទំហំ 108MP ជាមួយនឹងការពង្រីកដោយរក្សានូវគុណភាពដ៏ច្បាស់ 3x ដើម្បីផ្តល់រូបភាពមិនគួរឱ្យជឿជាមួយនឹងព័ត៌មានដ៏លម្អិត។ ស្មាតហ្វូនទាំងពីរក៏ភ្ជាប់មកជាមួយនូវជម្រើសយ៉ាងច្រើននៃ filmCamera filters កាមេរ៉ាសម្រាប់អ្នកប្រើប្រាស់ក្នុងការកែប្រែរូបថតរបស់អ្នកប្រើប្រាស់។

ភាពធន់ដ៏ពិសេស ដើម្បីធ្វើឲ្យអ្នកកាន់តែងាយស្រួលប្រើ

ជាមួយនឹងការធ្វើUpdate ផ្នែកវិស្វកម្ម និងការរចនា Redmi Note 13 Series ផ្តល់នូវភាពធន់ និងភាពរឹងមាំសម្រាប់ការធានាបន្ថែមនៅក្នុងលក្ខខណ្ឌលំបាក។ នេះចាប់ផ្តើមពីការបង្ហាញ ដែលណែនាំ Corning ® Gorilla ® Glass Victus ® ទៅ Redmi Note 13 Pro+ 5G ដែលជាស៊េរីមួយទៀតមុនគេ សម្រាប់ភាពធន់នឹងការធ្លាក់ និងកោសដោយចៃដន្យ។



ជាមួយនឹងរចនាសម្ព័ន្ធដែលបានធ្វើឱ្យប្រសើរឡើងរួមបញ្ចូលគ្នាជាមួយនឹងវិញ្ញាបនប័ត្រការពារធូលី និងទឹក IP68 នោះ Redmi Note 13 Pro+ 5G ធានាបាននូវតំណែងរបស់ខ្លួនជាតារាម៉ូឌែលនៃស៊េរីនេះ ខណៈដែលម៉ូឌែលផ្សេងទៀតក៏ត្រូវបានលើកកំពស់ដើម្បីផ្តល់នូវ IP54 ធូលី និងធន់នឹងទឹកផងដែរ។

ពេលវេលាដ៏អស្ចារ្យនៃថាមពលជាមួយនឹងប្រព័ន្ធដំណើរការកម្រិតខ្ពស់សម្រាប់ដំណើរការដែលបានធ្វើឱ្យប្រសើរឡើង

Redmi Note 13 Seriesដែលដំណើរការបានខ្ពស់បានបំពាក់នូវប្រព័ន្ធដំណើរការដ៏មានឥទ្ធិពលបំផុតមួយចំនួនដែលអាចប្រើបាន រួមជាមួយនឹងថ្មដែលប្រើប្រាស់បានយូរធានាថាអ្នកប្រើប្រាស់អាចរីករាយជាមួយទូរសព្ទ័ របស់ពួកគេពេញមួយថ្ងៃ។គ្រប់ម៉ូឌែលទាំងអស់មកជាមួយឆ្នាំងសាកក្នុងប្រអប់ សម្រាប់ភាពងាយស្រួលបន្ថែម។



សម្រាប់ការប្រើប្រាស់ ដំណើរការ 4nm ត្រូវបានណែនាំជាលើកដំបូងទៅកាន់ស្មាតហ្វូន Redmi Note ។ កំពូលស្មាតហ្វូនស៊េរី Redmi Note 13 Pro+ 5G ត្រូវបានបំពាក់ដោយបន្ទះឈីប MediaTek Dimensity 7200-Ultra ដែលជាថាមពលថ្មដ៏ធំ 5,000mAh ដើម្បីផ្តល់ថាមពលពេញមួយថ្ងៃដែលមមាញឹក និងផ្តល់នូវថាមពល 120W HyperCharge ឈានមុខគេក្នុងឧស្សាហកម្ម ដោយបង្កើនល្បឿននៃការសាកថ្មរបស់ Redmi Note បានពេញ 100% ត្រឹមតែ ១៩ នាទី។

ទន្ទឹមនឹងនេះដែរ Redmi Note 13 Pro ត្រូវបានបំពាក់ដោយបន្ទះឈីប MediaTek Helio G99-Ultra និងថាមពលថ្ម 5,000mAh ។ ផ្តល់ជូននូវការសាកថ្មកម្រិត 67W turbo ដោយចំណាយពេលត្រឹម 45 នាទីដើម្បីសាកដល់ 100%។



ម៉ូដែល Classic Redmi Note 13 ក៏ភ្ជាប់មកជាមួយនូវដំណើរការដែលគួរឱ្យចាប់អារម្មណ៍ជាមួយនឹងថាមពលថ្ម 5,000mAh និងបន្ទះឈីបដែលមានថាមពលខ្លាំង។

ជាមួយនឹងការUpdate និងការពង្រឹងលើបន្ទះឈីប Redmi Note 13 Series នាំសេរ៊ី Redmi Note ជាទីស្រឡាញ់ទៅកាន់កម្រិតមួយដែលកាន់តែអស្ចារ្យ ដើម្បីឱ្យអ្នកប្រើប្រាស់ស្មាតហ្វូននៅជុំវិញពិភពលោកចាប់អារម្មណ៍លើមុខងារស្មាតហ្វូនក្នុងតម្លៃសមរម្យ។ នៅក្នុងព្រឹត្តិការណ៍សម្ពោធនេះ ក្រុមហ៊ុន Xiaomi ក៏បាននាំមកជាមួយនូវផលិតផលប្រើប្រាស់ថ្មីដ៏គួរឱ្យរំភើបចំនួន 2ផ្សេងទៀត គឺ៖ Redmi Watch 4 និង Redmi Buds 5 Pro។



អ្វីដែលពិសេសក្រុមហ៊ុន Xiaomi ក៏បានបញ្ចេញនូវ Versatile Redmi Watch 4 និង Redmi Buds 5 Pro ផងដែរ ដោយ នាឡិកា Redmi Watch 4 ថ្មីត្រូវបានបំពាក់ដោយអេក្រង់ AMOLED ទំហំ 1.97” ដែលមានទំហំធំបំផុតសម្រាប់បទពិសោធន៍នាឡិកាឆ្លាតវៃដែលនឹងធ្វើឲ្យអ្នកកាន់តែពេញចិត្ត។ ការរចនាដ៏ប្រណិតរបស់ Redmi Watch 4 រួមបញ្ចូលនូវស៊ុមពាក់កណ្តាលអាលុយមីញ៉ូម និងជានាឡិកាឆ្លាតវៃ Redmi ដំបូងបង្អស់ដែលមានភាពងាយស្រួលក្នុងការដំណើរការបង្វិល OTS ដែលជាដែកអ៊ីណុក។

Redmi Watch 4 ត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញា 4-channel PPG ដែលបានធ្វើការUpdateសម្រាប់ភាពជាក់លាក់នៃចង្វាក់បេះដូង និងការត្រួតពិនិត្យអុកស៊ីសែនឈាមរបស់អ្នកអ្នកប្រើប្រាស់។  ហើយមានជម្រើសពណ៍ចំនួមពីរ Silver Grey ឬ Obsidian Black Bezel។ ចំណែកឯRedmi Buds 5 Pro ផ្តល់នូវបទពិសោធន៍នៃការស្តាប់ដែលទាក់ទាញជាងមុន ជាមួយនឹងសំឡេងដែលបង្កប់នៅខាងក្នុងស្រាប់និងមុខងារថ្មីសម្រាប់សំឡេងពិតៗ។ កាសនេះក៏គាំទ្រ LDAC ដែលជា Bluetooth®codecឈានមុខគេសម្រាប់ការភ្ជាប់កាសស្តាប់ត្រចៀកឥតខ្សែ។



ជាមួយនឹងការលុបចោលសម្លេងរំខានសកម្មរហូតដល់ 52dB (ANC) Redmi Buds 5 Pro ផ្តល់នូវជម្រើសនៃមុខងារ ANC ចំនួនបីគឺ មុខងារ AI adaptive និងមុខងារតម្លាភាពបន្ថែមចំនួនបីសម្រាប់ការផ្លាស់ប្តូររវាងមុខងារឆ្លាតវៃ ដែលធ្វើឲ្យបទពិសោធន៍នៃការស្តាប់កាន់តែងាយស្រួលគ្រប់កាលៈទេសៈទាំងអស់។ អ្នកប្រើប្រាស់ក៏អាចកំណត់បទពិសោធន៍សំឡេងរបស់ពួកគេផ្ទាល់ជាមួយនឹងទម្រង់ EQ ចំនួនប្រាំផ្សេងគ្នាផងដែរ។ Redmi Buds 5 Pro គាំទ្រដល់ទៅ 10 ម៉ោងនៃការស្តាប់ជាបន្តបន្ទាប់ និងរហូតដល់ ៣៨ម៉ោងនៃការប្រើប្រាស់ថេរនៅពេលភ្ជាប់ជាមួយស្រោម ergonomic របស់វា។ Redmi Buds 5 Pro មានជម្រើសពណ៌ចំនួនបី Midnight Black, Moonlight White និង Aurora Purple។

តម្លៃ និងការដែលអាចរកបាន

- Redmi Note 13 Pro+ 5G មានពណ៌ Midnight Black, Moonlight White, និង Aurora Purple ជាមួយនឹងទំហំផ្ទុក 2 តម្លៃចាប់ពី 399 ដុល្លារ ឡើងទៅ។

- Redmi Note 13 Pro មានពណ៌ Midnight Black, Lavender Purple, និង Forest Green ជាមួយនឹងជម្រើសទំហំផ្ទុក 2 ដែលមានតម្លៃចាប់ពី 249ដុល្លារ និងសម្រាប់ 12+512 តម្លៃគឺ     299ដុល្លារ។

- Redmi Note 13 មានពណ៌ Midnight Black, Mint Green, Ice Blue, និង Ocean Sunset,  ជាមួយនឹងទំហំផ្ទុក 3 ប្រភេទ ចាប់ពី 199ដុល្លារឡើងទៅ ។

- Redmi Watch 4 មានពណ៌ Silver Grey និង Obsidian Black ជាមួយនឹងខ្សែដែលមានតម្លៃចាប់ពី 99 ដុល្លារ ។

- Redmi Buds 5 Pro មានពណ៌ Midnight Black, Moonlight White, និង Aurora Purple តម្លៃចាប់ពី 69ដុល្លារ ឡើងទៅ ។

(អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com