ជាតិ
អត្ថបទពាណិជ្ជកម្ម
អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ
22, Jan 2024 , 11:51 am        
រូបភាព
ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក។
 
ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤៖ មូលនិធិព្រីនស៍ ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មានសេចក្តីសោមនស្សរីករាយក្នុងការបើកទទួលពាក្យលើប្រព័ន្ធអនឡាញសម្រាប់ កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ជំនាន់ទី៣។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយដល់សិស្ស និសិ្សតក្រីក្រ និងខ្វះខាតដែលមានសមត្ថភាពស័ក្តិសមទទួលបាន អាហារូបករណ៍ដើម្បីបន្តការសិក្សានៅថ្នាក់ ឧត្តមសិក្សាចំនួន ១០០ នាក់សម្រាប់ឆ្នាំសិក្សា ២០២៤។
 
កម្មវិធី អាហារូបករណ៍ ចេន ហ្ស៊ី ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ លោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលធ្វើការសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ដើម្បីផ្តល់លទ្ធភាព និងការបណ្ដុះបណ្ដាលបុគ្គលដែលមានទេពកោសល្យ និងស័ក្តិសម ទទួលបានអាហារូបករណ៍មួយនេះ។ បេក្ខជនដែលជ្រើសរើសត្រូវតែបង្ហាញឧត្តមភាពសិក្សា គុណភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តចំពោះវឌ្ឍនភាព សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។
 


និស្សិតដែលជាប់អាហារូបករណ៍ ចេន ហ្ស៊ី នឹងទទួលបានកញ្ចប់ជំនួយរួមបញ្ចូល ថ្លៃសិក្សារយៈពេលបួនឆ្នាំពេញ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីហាត់ការ និងឱកាសការងារនៅក្នុងក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប និងកម្មវិធី អភិវឌ្ឍខ្លួននានាផងដែរ។
 
និស្សិតដែលមានអាទិភាពចំពោះអាហារូបករណ៍ជំនាន់ទី៣នេះ ត្រូវមានលក្ខខណ្ឌដោយមានសញ្ជាតិខ្មែរហើយជាសិស្សបញ្ចប់ថ្នាក់ទុតិយភូមិឆ្នាំ ២០២២ ឬ ២០២៣ និងបានចុះឈ្មោះចូលរៀននូវមុខជំនាញសិក្សា នៅសាកលវិទ្យាល័យណាមួយដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ផ្នែកវិស្វកម្មព័ត៌មានវិទ្យា ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ និងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ផ្នែកវិស្វកម្មសំណង់ស៊ីវិល និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ផ្នែកសេដ្ឋកិច្ចឌីជីថល និងផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច។
 
តំណភ្ជាប់ប្រព័ន្ធអនឡាញនៃបែបបទបំពេញពាក្យអាហារូបករណ៍ (CZSBatch32024.com) នឹងបើកទទួល ពាក្យចាប់ពីថ្ងៃទី ១៥ ខែមករា និងផុតកំណត់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
 
សិស្សដែលជាប់ក្នុងវគ្គជម្រុះនឹងត្រូវបានអញ្ជើញឱ្យចូលរួមសម្ភាសនៅកំឡុងដើមខែមីនា ហើយជ័យលាភី អាហារូបករណ៍ចំនួន ១០០នាក់ នឹងត្រូវបានប្រកាសនៅក្នុងកំឡុងពាក់កណ្ដាលខែមីនា។
 
ជាមួយគ្នានេះដែរ អាហារូបករណ៍ ចេន ហ្ស៊ី ត្រូវបានទទួលស្គាល់សម្រាប់តួនាទីរបស់ខ្លួនក្នុងការពង្រឹង ការអភិវឌ្ឍសង្គម ដោយទទួលបានពានរង្វាន់ពីឆាកអន្តរជាតិដូចជា ពានរង្វាន់ Social Empowerment Category នៅកម្មវិធី Asia Responsible Enterprise Awards (AREA) និង the Best Country Award for Overall CSR Excellence នៅក្នុងកម្មវិធី 14th Annual Global CSR & ESG Summit & Awards ក្នុងឆ្នាំ2022។ ពានរង្វាន់ the Silver Award for Best Community Program នៅក្នុងកម្មវិធី the 15th Annual Global CSR & ESG Awards និងពានរង្វាន់ the Best Community Program in Cambodia នៅក្នុងកម្មវិធី World Business Outlook Awards ក្នុងឆ្នាំ២០២៣
 
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប្រាំពីរឆ្នាំ កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារ។
 
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ លោក ឃាង អ៊ួយស៊ីង តាមរយៈលេខទូរស័ព្ទ +៨៥៥ ៨១ ៦៨០ ១៩០ ឬតាមរយៈអ៊ីម៉ែល [email protected]
 
អំពីអាហារូបករណ៍ ចេន ហ្ស៊ី៖
កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី គឺជាគម្រោងកម្មវិធីអាហារូបករណ៍ប្រចាំឆ្នាំដែលត្រូវបានបង្កើតឡើង និងដឹកនាំ ដោយសប្បុរសជន អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប រួមសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) សម្រាប់ផ្តល់អត្ថប្រយោជន៍ដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ។
ចាប់តាំងពីវត្តមានដំបូងរបស់កម្មវិធី អាហារូបករណ៍ ចេន ហ្ស៊ី បានជួយដល់និស្សិតកម្ពុជាជាច្រើននាក់ ដែលផ្តល់ឱកាសនិងអនុញ្ញាតឱ្យពួកគេបន្តមានលិទ្ធិភាពក្នុងការសិក្សានូវជំនាញដែលខ្លួនស្រឡាញ់ ដើម្បីមានចំណេះជំនាញរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើននាពេលអនាគត។
អំពីមូលនិធិព្រីនស៍៖
 
មូលនិធិព្រីនស៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា ។ ក្នុងនាមជា សមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មូលនិធិនេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ប្រជាជនស្របតាមចក្ខុវិស័យ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា» ។
 
ដោយផ្តោតលើវិស័យអប់រំ ការអភិវឌ្ឍយុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ មូលនិធិព្រីនស៍ បានបន្តធ្វើការជាមួយដៃគូនានាដើម្បីផ្តល់នូវកម្មវិធីដែលមាននិរន្តរភាពនិងឱកាសជាច្រើនដល់យុវជនកម្ពុជា ការបង្កើតសហគមន៍ និងការចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជានិរន្តរភាព ។
 
គម្រោងដ៏លេចធ្លោរបស់មូលនិធិ គឺជាគម្រោងកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងអាហារូបករណ៍ប្រចាំឆ្នាំដែលផ្តល់ជូនការបង់ថ្លៃសិក្សាពេញលេញ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីអភិវឌ្ឍន៍ខ្លួន ឱកាសកម្មសិក្សា និងឱកាសការងារជូនទៅដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ និងមជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍នាឡិកា ដែលជាសាលាបណ្ដុះបណ្ដាលតែមួយគត់ក្នុងការផ្ដល់ឱកាសសិក្សាអំពីសិល្បៈនៃការផលិតនាឡិកាស្តង់ដាប្រទេសស្វីស ។ មូលនិធិព្រីនស៍ បានផ្តួចផ្តើមកម្មវិធីមនុស្សធម៌ជាង ២៥០ កម្មវិធី ដែលបានជួយទៅដល់មនុស្សប្រមាណជាង ១.២លាន នាក់ ព្រមទាំងធ្វើការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបលើសពី ១៦ លានដុល្លារ ។
 
ចុះឈ្មោះអាហារូបករណ៍ក្នុងឆានែលតេឡេក្រាម
តំណភ្ជាប់៖ https://t.me/CZSInfoBatch3 
កូដ QR សម្រាប់ការចុះឈ្មោះអាហារូបករណ៍


(អត្ថបទពាណិជ្ជកម្ម) 

Tag:
 TNOAT
© រក្សាសិទ្ធិដោយ thmeythmey.com