ជាតិ
វីដេអូ
ហាងកាហ្វេ TEMPLE ចាន ឆ្នាំ​ង ថូ ក្អម និងផ្តិលបុរាណជាង២០គ្រឿង
22, Jan 2024 , 9:29 pm        
រូបភាព
ភ្នំពេញ៖ ដើម្បីបង្កើនសោភណភាពក្នុងហាងរបស់ខ្លួន និងរួមចំណែកបង្ហាញវត្ថុប្រើប្រាស់ ពីសម័យ​បុរាណដល់សា​ធារណជន ហាងកាហ្វេ TEMPLE ដែលស្ថិតក្នុងខណ្ឌបឹងកេងកង រាជធានី​ភ្នំពេញ បានយកភាជនៈ​​​​បុរាណ២១គ្រឿង ​​​ដាក់តាំងលម្អ។ ភាជនៈបុរាណទាំង នោះ មាន​ដូចជា​ចាន ឆ្នាំ​ង ថូ ក្អម និងផ្តិល ដែលត្រូវបានផលិតប្រហែល​ ១០០​ឆ្នាំ​មុន ប៉ុន្តែ​មាន​ប្រ​ភព និង​អាយុកាល​ផ្សេងៗ​ពី​គ្នា។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
 

នៅកម្ពុជា ភាជនៈបុរាណ នៅមានសេសសល់​ច្រើន ​ដោយខ្លះ​ជា​​កម្មសិទ្ធិ​របស់​ឯកជន ហើយ​​មួយចំនួន​ទៀតដែល​បុរាណ​ជាង​គេ​ ជា​កម្មសិទ្ធិ​សារមន្ទី​រជាតិ ឬសារមន្ទីរខេត្ត។ នៅ​តាម​​​សារមន្ទីរធំ គេពុំសូវ​​ដាក់​តាំងភាជនៈនោះ​ទេ គេតាំង​តែភាជនៈដែល​បុរាណ​បំផុត ឬ​ដែល​នៅ​តែ​ស្អាត ឬដែលប្លែក​ខុសគេ ឬដែល​មាន​ប្រយោជន៍​​ក្នុង​ការ​បង្ហាញ​អំពី​របៀប​រស់​នៅ​របស់​ប្រជាជន​សម័យ​មុន។ តាមរយៈ​វត្ថុ​ប្រើប្រាស់​បុរាណទាំង​អស់ ជួយ​ឱ្យ​អ្នក​វិទ្យា​សាស្ត្រ ​យល់​កាន់តែ​ច្បាស់​អំពី​ការ​វិវឌ្ឍនៃ​សង្គម។ ភាជនៈ​​សម័យ​មុន​ធ្វើ​អំពីដីឥដ្ឋ​ចំអិន។ សម័យ​ឥឡូវនេះ​ នៅ​តែ​ផលិត​ភាជនៈធ្វើ​អំពីដីឥដ្ឋ​ ក៏​ប៉ុន្តែ​​ភាគ​ច្រើនធ្វើ​អំពី​សេរ៉ាមិច ជ័រ លោហធាតុ ក្រដាស​កាតុង ឬ​ប្លាស្ទិក៕
​​
 



Tag:
 ភាជនៈ
  វត្ថុបុរាណ
 ​ ចាន
  ឆ្នាំ​ង
  ថូ
  ក្អម
  ផ្តិល
© រក្សាសិទ្ធិដោយ thmeythmey.com