កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid ក្លាយជាក្លិបរកចំណូលច្រើនលើលោក ខណៈ Man Utd រក្សាលេខ៥
26, Jan 2024 , 9:09 am        
រូបភាព
ក្លិប Real Madrid ក្លាយជាក្រុមរកបានប្រាក់ចំណូលច្រើនជាងគេលើពិភពលោកនៅក្នុងរដូវកាល ២០២២-២៣ ប្រជែងឈ្នះលើក្រុម Manchester City ដែលឈ្នះពានរង្វាន់ចំនួន ៣ ក្នុងមួយរដូវកាល និងជាក្រុមរកបានចំណូលខ្ពស់កាលពីរដូវកាល ២០២១-២២។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ Deloitte Football Money League ដែលជាក្រុមហ៊ុនប្រឹក្សាពន្ធ និងហិរញ្ញវត្ថុ នៅថ្ងៃទី២៤ ខែមករា។



ភាគច្រើននៃប្រាក់ចំណូលរបស់ក្លិបកីឡាបាល់ទាត់នៅអឺរ៉ុប ពឹងផ្អែកទៅលើប្រាក់ចំណូលពាណិជ្ជកម្មដែលកាន់កាប់ជាលំហូរប្រាក់ចំណូលធំបំផុត។
 
រយៈពេល ៦ឆ្នាំហើយចាប់តាំងពីរដូវកាល ២០១៧-១៨ ដែល Real Madrid បានវិលត្រឡប់ទៅកាន់កាប់តំណែងជាក្លិបរកប្រាក់ចំណូលខ្ពស់ជាងគេបង្អស់ សរុប ៨៣១លានអឺរ៉ូ(៩០៧,៧៨លានដុល្លារ) នៅរដូវកាល ២០២២-២៣។​ Man City ធ្លាក់ទៅឈរលេខ ២ វិញ ក្រោយរកបានចំណូល ៨២៦លានអឺរ៉ូ (៨៩៩លានដុល្លារ) និង Paris Saint Germain រក្សាចំណាត់ថ្នាក់លេខ ៣ ៨០២លានអឺរ៉ូ (៨៧២លានដុល្លារ)។
 
Barcelona ឡើងចំណាត់ថ្នាក់ពីលេខ៧ ដល់លេខ ៤ ជាមួយចំណូល ៨០០លានអឺរ៉ូ (៨៧០លានដុល្លារ) ខណៈដែលបិសាចក្រហម Man United រក្សាចំណាត់ថ្នាក់លេខ៥ រយៈពេល ២ឆ្នាំ ជាប់គ្នា រកចំណូលបាន ៧៤៦លានអឺរ៉ូ (៨១១លានដុល្លារ)។
 
ទោះ Man City របូតតំណែងជាក្លិបរកចំណូលខ្ពស់បំផុត នៅឆ្នាំបន្ទាប់ ក្រោយគ្រងតំណែងនេះលើកដំបូងក្នុងប្រវត្តិសាស្ត្រកាលពីរដូវកាល ២០២១-២២  តែរបាយការណ៍របស់ក្លិបបានប្រកាសថារដូវកាលមុនពួកគេនៅតែកើនប្រាក់ចំណូលច្រើនបំផុត តាមរយៈការឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាល។ មេឃខៀវកើនចំណូល ពីការផ្សាយ ន្ថែមលើពាណិជ្ជកម្ម។
 
Liverpool ដែលមានចំណាត់ថ្នាក់លេខ ៣ រដូវកាល ២០២១-២២ បានធ្លាក់ចំណាត់ថ្នាក់មកកាន់លេខ ៧ វិញ ដូចដែលខ្លួនបានជាប់អំឡុងរដូវកាល ២០២០-២១ ហើយពួកគេក៏ជាក្លិបក្នុងចំណោមក្លិប ៣ ផ្សេងទៀតបានបដិសេធប្រកាសប្រាក់ចំណូលរបស់ខ្លួន។ ​​
 
Atletico Madrid និង West Ham ទាំង ២ នេះសុទ្ធសឹងតែជាក្លិបមានប្រាក់ចំណូលធ្លាក់ចុះ ហើយក្លិបនៅ Premier League ចំនួន ៨ បានឡើងមកឈរនៅក្នុងតារាងចំណាត់ថ្នាក់ក្រុមរកបានប្រាក់ចំណូលខ្ពស់ទាំង ២០។ ក្នុងចំណោមក្រុមទាំង ២០ ខុសកាលពី ១១ឆ្នាំមុន លេចវត្តមានក្លិបថ្មីចំនួន៣ រួមមាន Eintracht Frankfurt, SSC Napoli និង Olympique Marseille ឈរក្នុងតារាង ចំណែក Leicester City, Leeds United និង Everton ធ្លាក់ចេញ។
 
សរុបតម្លៃប្រាក់ចំណូលដែលក្លិបទាំងអស់រកបានក្នុងរដូវកាល ២០២២-២៣ មានតម្លៃកំណត់ត្រាប្រមាណ ១០,៥ពាន់លានអឺរ៉ូ (១១,៤ពាន់លានដុល្លារ) ដែលតម្លៃនេះកើនឡើងជាង ១៤ភាគរយ ខុសពីឆ្នាំកន្លងទៅដែលរងការប៉ះពាល់ដោយជំងឺកូវីដ-១៩។ នៅក្នុងឆ្នាំ ២០២១-២២ និង ២០១៨-១៩ ក្លិបទាំងអស់រកបានត្រឹមតែ ៩​,២ពាន់លានអឺរ៉ូ (៩,២ ពាន់លានដុល្លារ)។
 
ចំណាត់ថ្នាក់ក្រុមស្ត្រីវិញ Man United ឈរនៅចំណាត់ថ្នាក់លេខ​១ តម្លៃ ៧,៤លានអឺរ៉ូ (៧,៦លានដុល្លារ) លេខ ២ បានលើក្រុម Man City រកបាន ៥,៣លានអឺរ៉ូ (៥,៥លានដុល្លារ) និងលេខ ៣ បានលើក្រុមនារី Arsenal រកបាន ៥,៣លានអឺរ៉ូ (៥,៤លានដុល្លារ)៕

Tag:
 Real Madrid
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com