ជាតិ
វីដេអូ
ពិការភ្នែកទាំងសងខាង លោក ច្រាប់ ឆអយ ប្រើជំនាញលេងភ្លេងគងរ៉េង រកចំណូល
27, Jan 2024 , 8:59 pm        
រូបភាព
មណ្ឌលគិរី៖ ពិការភ្នែកទាំងសងខាង លោក ច្រាប់ ឆអយ ប្រឹងប្រែងស្រែកច្រៀង និងលេងឧបករណ៍ភ្លេងគងរ៉េង តាំងពីព្រលឹមទល់ប្រលប់ ដើម្បីរកកម្រៃពីភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ស្ថិតក្នុងភូមិពូទិស ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។

 

លោក ច្រាប់ ឆអយ ជនជាតិដើមភាគតិចពូនង ហើយបទចម្រៀងដែលលោក-នាងកំពុងស្ដាប់នេះមានឈ្មោះជាភាសាខ្មែរថា «អនុស្សាវរីយ៍ក្រោមពន្លឺព្រះចន្ទ» គឺជាបទពេញនិយមមួយ ដែលគេប្រគុំក្នុងកម្មវិធីជួបជុំ ឬរាំរែក តាមបែបប្រពៃណីជនជាតិពូនង ជាដើម។
 
គងរ៉េង ឬហៅចាប៉ីឃ្លោក ជាឧបករណ៍ភ្លេងបុរាណរបស់បងប្អូនជនជាតិដើមភាគតិចពូនង។ ឧបករណ៍នេះផលិតចេញពីឫស្សី និងឃ្លោក ហើយមានខ្សែ៦ ប៉ុន្តែចំពោះ លោក ច្រាប់ ឆអយ បានច្នៃខ្សែរហូតដល់១៣ ដើម្បីទទួលសូរសំឡេងកាន់តែច្រើនតាមអ្វីដែលលោកចង់បាន។
 

Tag:
 ពិការភាព
  ជនជាតិដើម
© រក្សាសិទ្ធិដោយ thmeythmey.com