កីឡាជាតិ
ជាតិ
រស់នៅកម្ពុជា១០ឆ្នាំ លោក Camilo Sanchez តែងតែចូលរួមរត់ចម្ងាយលើទឹកដីអង្គរ
27, Jan 2024 , 5:59 pm        
រូបភាព
សម្រស់ និងទេសភាពក្នុងតំបន់អង្គរ បានទាក់ចិត្តលោក Camilo Sanchez សញ្ជាតិអាម៉េរិក ។ រយៈពេល១០ឆ្នាំ ដែលផ្ញើរជីវិតលើទឹកដឹកម្ពុជា លោក លោក Camilo តែងតែចូលរួមកម្មវិធីរត់ចម្ងាយក្នុងទឹកដីអង្គរ ព្រោះជាចំណង់ចំណូលចិត្ត ។ ម្យ៉ាងទៀត វាក៏ផ្ដល់ឱកាសឱ្យលោកបានសម្រាកកម្សាន្តលើទឹកដីប្រាសាទទៀតផង។
 
បុរសសញ្ជាតិអាម៉េរិកដែលចូលរួមរត់ចម្ងាយប្រវែង ៣២គីឡូម៉ែត្រ រូបនេះធ្លាប់ចូលរួមរត់ចម្ងាយនៅក្នុងទឹកដីអង្គរចំនួន ៣លើក រួចមកហើយ ដោយវិញ្ញាសាលោកធ្លាប់បានរត់មាន ១០០គីឡូម៉ែត្រ ១លើក និង ៦៤គីឡូម៉ែត្រ ២លើក។


 

© រក្សាសិទ្ធិដោយ thmeythmey.com