កីឡាជាតិ
ជាតិ
កញ្ញា Xin Shuang ថា អត្តពលិកលើពិភពលោក គួរមកសាកល្បងរត់ចម្ងាយ លើទឹកដីអង្គរ
28, Jan 2024 , 10:29 am        
រូបភាព
កីឡាការិនី Xin Shuang Wei រំភើបចំពោះបទពិសោធន៍ការរត់លើកដំបូងក្នុងទឹកដីអង្គរ នៃព្រឹត្តិការណ៍រត់ចម្ងាយ Angkor Ultra Trail ដែលមានអត្តពលិកជាតិ និងអន្តរជាតិមកពីប្រទេសចំនួន ៤៥ ចូលរួម។



ទេសភាពជាច្រើននៅក្នុងបរិវេណតំបន់អង្គរ បានដក់ជាប់អារម្មណ៍របស់កីឡាករ Xin Shuang ក្រោយរូបនាងបានរត់កាត់តាមភូមិអ្នកស្រុក វាលស្រែចំការ ជាពិសេសនៅក្នុងព្រៃធម្មជាតិតំបន់អង្គរ និងឆ្លងកាត់តាមប្រាសាទជាច្រើន ។ 
 
កីឡាការិនីចិន បានបញ្ចប់ទីព្រ័ត្រទទួលបានចំណាត់ថ្នាក់លេខ ១ ផ្នែកនារី ចម្ងាយប្រវែង ១០០គីឡូម៉ែត្រ នាថ្ងៃទី២៧ ខែមករា។
 

© រក្សាសិទ្ធិដោយ thmeythmey.com