ជាតិ
សម្ដេច ហ៊ុន សែន នឹងជួយកសាងវត្តព្រៃថ្មី ដែល«កូននេនសីហា» គង់នៅ
28, Jan 2024 , 11:24 am        
រូបភាព
ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសជួយកសាងវត្តព្រៃថ្មី នៅក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលជាសំណាក់របស់កូននេនសីហា ។ កូននេន សីហា កំពុងមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គម តាមរយៈការផ្សព្វផ្សាយអ្នកលេងហ្វេសប៊ុក ឈ្មោះ អួន សារ៉ាត។

 
សម្ដេច ហ៊ុន សែន បានជួបលោក អួន សារ៉ាត់ ដែលជាអ្នកផ្សព្វផ្សាយពីកូននេនសីហា នៅព្រឹកថ្ងៃទី២៨ មករានេះ។ ជំនួបនេះ ទំនងជាលើកពីបញ្ហាទីសំណាក់របស់កូននេន សីហា នៅវត្តព្រៃថ្មី ទើបបានជាសម្ដេច ហ៊ុន សែន ប្រកាសជួយកសាងកុដសម្រាប់ព្រះសង្ឃគង់នៅ ជាពិសេសទិញដីបន្ថែម ដើម្បីពង្រីកនិងកសាងវត្ត។
 
«ខ្ញុំនឹងចាត់ឱ្យតំណាងរបស់ខ្ញុំទៅជួបព្រះចៅអធិការវត្ត និងកូននេនសីហា ដោយរួមដំណើរជាមួយ អួន សារ៉ាត់ ដើម្បីពិភាក្សាដោះស្រាយជាក់ស្តែង។ សូមអរគុណកូនអួន សារ៉ាត់ដែលបានជួយផ្សព្វផ្សាយពីកូននេន សីហានិងសូមអរគុណសប្បុរសជន ដែលបានជួយដល់កូននេនសីហា ដើម្បីកសាងព្រះវិហារ និងសូមអំពាវនាវសូមបន្តជួយរហូតរួចរាល់នូវព្រះវិហារនេះ»។ នេះជាសាររបស់សម្ដេច ហ៊ុន សែន ដែលទទួលខុសត្រូវលើការទិញដីពង្រីកវត្ត និងកសាងកុដសម្រាប់ព្រះសង្ឃគង់នៅ។

Tag:
 ហ៊ុន សែន
  អួន សារ៉ាត
© រក្សាសិទ្ធិដោយ thmeythmey.com