ជាតិ
វីដេអូ
នាយ យ៉ាន បានរក្សាកាសែតនិងស៊ីឌីចាស់ៗ អាយុច្រើនជាង២៥ឆ្នាំ​
29, Jan 2024 , 8:39 am        
រូបភាព
ភ្នំពេញ៖ នាយ យ៉ាន ដែលជាអ្នកស្រឡាញ់ចូលចិត្តវត្ថុចាស់ៗ បានព្យាយាម​រក្សា​ទុកស៊ីឌី (CD) ចំនួន១៦ ដែលខ្លួនបាន​​ទិញកាល​ពី​២៥ឆ្នាំ​មុន។ នាយ យ៉ាន ក៏នៅសេសសល់​កា​សែត​​ចាស់មួយគត់ ដែលវា​ភ្ជាប់​ជាមួយ​សៀវភៅ​មួយ​ក្បាល​ដ៏​ធំ​ ពី​ឆ្នាំ​១៩៩២តែម្ដង ប៉ុន្តែនាយ យ៉ាន ​លែងមាន​​ម៉ាញេ​ស្ដាប់វាប្រមាណ​១៥ឆ្នាំ​ហើយ។ ក្នុងចំណោម​ ស៊ីឌី ឬឌីសទាំង១៦នោះ មាន​១៤​ជាភ្លេង ២​ ជា CD-ROM ជា​មួយ​រូបភាព វីដេអូ សំឡេង អត្ថបទ។ ឌីស៨ មាន​ប្រអប់​ជា​ជ័រ ឌីស៨ មាន​ប្រអប់​ ឬស្រោម ជា​​កាតុង ឬ​ក្រដាស។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
 
 
ឌីសទាំងនោះ ត្រូវបានផលិត​ពី​ឆ្នាំ​១៩៩៧ ទៅ​ឆ្នាំ​២០០៩  និងមានឌីស១០ ត្រូវបាន​ផលិត​នៅ​អំឡុង​សតវត្ស​ទី២០ ដូចខាងក្រោម ៖
 
• ស៊ីឌី "Dig your own hole" ភ្លេង​ចង្វាក់​អេឡិចត្រូ ស្នាដៃ​របស់ The Chemical brothers ១១បទ ផលិត​ឆ្នាំ​១៩៩៧
• ស៊ីឌី "Crispy bacon" ភ្លេង​ចង្វាក់​អេឡិចត្រូ ស្នាដៃ​របស់លោក កាញេ ឡូរ៉ង់ ៤បទ ផលិត​ឆ្នាំ​១៩៩៧
• ស៊ីឌី "The Fat of the land" ភ្លេង​ចង្វាក់​អេឡិចត្រូ ស្នាដៃ​របស់ Prodigy ១០បទ ផលិត​ឆ្នាំ​១៩៩៧
• ស៊ីឌី "Thunderdome" ភ្លេង​ចង្វាក់​អេឡិចត្រូ ស្នាដៃ​របស់សិល្បករ​ផ្សេងៗ ៦៥បទ (ឌីស៣) ផលិត​ឆ្នាំ​១៩៩៨
• ស៊ីឌី "Électrocaïne" ភ្លេង​ចង្វាក់​អេឡិចត្រូ ស្នាដៃ​របស់លោក ពីល ១០បទ ផលិត​ឆ្នាំ​១៩៩៨
• CD-Rom "L'Avenir depuis toujours" ​​ឯកសារ​ប្រវត្តិ​៧០ឆ្នាំ​ នៃចលនាយុវកម្មករ​គ្រីស្តបរិស័ទ ស្នាដៃ​របស់គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ Atelier ផលិត​ឆ្នាំ​១៩៩៨
• CD "Puissance Techno" ភ្លេង​ចង្វាក់​អេឡិចត្រូ ស្នាដៃ​របស់សិល្បករ​ផ្សេងៗ ១៨បទ ផលិតឆ្នាំ១៩៩៩
• CD "Flat beat" ភ្លេង​ចង្វាក់​អេឡិចត្រូ ស្នាដៃ​របស់លោក ​វ៉ាសូ ៤បទ ផលិតឆ្នាំ១៩៩៩
 


​ភ្លេង តែផ្សារភ្ជាប់នឹងជីវិតរបស់យើង​តាំង​ពី​ដើមមក។ កាល​ពី​បុរាណ​ គេ​ប្រើ​សំឡេង​ខ្លួនឯង គេ​ទាក់ដៃ គោះថ្ម ឬ​ឈើ​។ ឧបករណ៍​ភ្លេង​ចាស់ជាងគេ​ទាំងអស់ ដែល​បុរាណវិទូ​ធ្លាប់​ប្រទះឃើញ​មាន​អាយុកាល ៣៥ពាន់​ឆ្នាំ។ សតវត្ស​ទី១១ ជនជាតិអឺរ៉ុប​បង្កើត​អក្សរ​ភ្លេង។
 
ឆ្នាំ១៨៥៧ នៅប្រទេសបារាំង លោក SCOTT DE MARTINVILLE Édouard-Léon បានបង្កើតម៉ាស៊ីនថតសំឡេង មុនគេបង្អស់។ ឆ្នាំ១៩៧៧ នៅសហរដ្ឋអាម៉េរិក លោក EDISON Thomas បង្កើតម៉ាស៊ីនថត និងចាក់សំឡេងមុនគេទាំងអស់។ រហូតដល់សង្គ្រាមពិភពលើកទី២ គេប្រើថាស៧៨ជុំ ដែលធំជាង និងដែលត្រូវការប្រភេទម៉ាស៊ីនផ្សេង។ ចាប់ពីចុងទស្សវត្សរ៍១៩៤០ គេបែរទៅប្រើប្រព័ន្ធចាស់៣៣ និង ៤៥ជុំវិញ រហូតដល់ចុងទស្សវត្សរ៍ឆ្នាំ១៩៨០។



ឆ្នាំ​១៩៦៣ ក្រុមហ៊ុន​អឺរ៉ុប PHILIPS បង្កើត​កាស៊ែត។ កាលពី​ដំបូង មិនទាន់​មាន​ម៉ាញេ ដើម្បីថត​សំឡេងក្នុង​កាស៊ែត​ទេ មាន​តែ​ដើម្បី​ស្ដាប់​ប៉ុណ្ណោះ។ នៅ​ប្រទេស​ខ្មែរ នៅ​តែ​មាន​លោក​អាចារ្យ​វ័យ​ចំណាស់​មួយ​ចំនួន ដែល​បន្ត​ប្រើ​កាស៊ែត។ រីឯ CD វិញ គឺក្រុមហ៊ុន​ PHILIPS រួមជាមួយក្រុមហ៊ុនជប៉ុន SONY ដែល​ជា​អ្នក​បង្កើត ត្រឹម​ឆ្នាំ​១៩៧៩។ វា​ពេញ​និយម ​នា​ទសវត្សរ៍​១៩៩០ និង២០០០។ នា​ពេល​បច្ចុប្បន្ន​ គេ​បែរ​ទៅលែង​​ប្រើ​វត្ថុផ្ទុក​សំឡេង​តែ​ម្ដង វា​ក្លាយ​ទៅ​ជា​ទិន្នន័យ​សុទ្ធ។
 
ពាក្យ កាស៊ែត ជា​ពាក្យ​កម្ចី​ពី​ភាសា​បារាំង cassette ។ ពាក្យ​ ស៊ីឌី ជា​ពាក្យ​កម្ចី​ពី​ភាសា​អង់គ្លេស និង​បារាំង Compact Disc (Compact Disque) ដែល​មាន​ន័យ​ថា ថាសណែន ព្រោះ​ជា​ឌីស ដែល​ផ្ទុក​ទិន្នន័យ​ច្រើន (៦៥០ Mo)៕
 
អត្ថបទទាក់ទង នឹងឧបករណ៍​សូរសំឡេង :
eelate : 









Tag:
 កាសែត
  ស៊ីឌី
  សម្ភារចាស់ៗ
© រក្សាសិទ្ធិដោយ thmeythmey.com