ជាតិ
អត្ថបទពាណិជ្ជកម្ម
ប្រាក់រៀលឥឡូវ អាចចាយវាយនៅប្រទេសថៃបានយ៉ាងងាយស្រួលតាមរយៈ iPay Cambodia របស់ អិលអូអិលស៊ី (LOLC)
29, Jan 2024 , 3:44 pm        
រូបភាព
រាល់ពេលទៅប្រទេសថៃម្ដងៗ ត្រូវប្តូរ​លុយបាតផង ត្រូវរៀនចាយលុយបាតផង ដើម្បីទូទាត់រាល់ពេលទិញទំនិញ វាពិតជាមិនងាយស្រួលនោះទេ។ ប៉ុន្តែកុំបារម្ភ ឥឡូវនេះកម្មវិធីធនាគារចល័ត iPay Cambodia របស់ អិលអូអិលស៊ី​ អាចឱ្យលោកអ្នកអាចស្គែនទូទាត់ប្រាក់ពីគណនីប្រាក់រៀល ទៅកាន់ដៃគូសមាជិក PromtPay ជាង ៧លានកន្លែង ទូទាំងប្រទេសថៃបានដោយងាយ និងមិនចាំបាច់ប្តូរជាប្រាក់បាតទៀតនោះទេ។

របៀបនៃការធ្វើប្រតិបត្តិការស្គែនទូទាត់ប្រាក់នៅប្រទេសថៃ ពី iPay Cambodia ទៅ PromptPay
សូមទស្សនា វីដេអូ “ របៀបស្គែន Thai QR Code តាម រយៈ iPay Cambodia ” ឬចូលតាមជំហានដូចខាងក្រោម៖ 
 
១. ចូលទៅក្នុងកម្មវិធី iPay Cambodia
២. ចុចពាកុ្យ QR Code (Android) ឬ Scan QR Code (iOS)
៣. ស្គែនទូទាត់ជាមួយ QR Code ដែលមាននិមិត្តសញ្ញា PromptPay
៤. ជ្រើសរើសគណនី KHR ដើម្បីផ្ទេរប្រាក់ចេញ
៥. បញ្ចូលទឹកប្រាក់ដែលត្រូវទូទាត់
៦. ជ្រើសរើសគោលបំណងនៃប្រតិបត្តិការ
៧. ចុច Pay រួចចុច Confirm
៨.​ បញ្ចូល PIN Code ដើម្បីបញ្ចប់ប្រតិបត្តិការ
៩. ប្រព័ន្ធនឹងបង្ហាញពាក្យ Payment Successful។
 
លក្ខខណ្ឌសម្រាប់ការទូទាត់៖
- QR Code ឆ្លងប្រទេសដែលអាចស្គែននៅប្រទេសថៃបាន មាន​ Logo ThaiQR/ PromptPay ជាសម្គាល់
- អាចទូទាត់ចេញតែពីគណនីប្រាក់រៀលតែប៉ុណ្ណោះ​ ហើយ Thai QR ត្រូវតែជារូបិយប័ណ្ណបាត (THB)
- ទំហំទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ ចំនួន ១០,០០០,០០០ រៀល
- ស្គែនបានគ្រប់សមាជិកដៃគូ PromptPay
- ទូទាត់បានតែ QR Merchant ប៉ុណ្ណោះ។
 
លក្ខខណ្ឌសម្រាប់ការទូទាត់៖
- កម្រៃសេវា១%​ នៃចំនួនទឹកប្រាក់ទូទាត់៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com