ជាតិ
អត្ថបទពាណិជ្ជកម្ម
តើនរណាជាអធិរាជអំបោះឆៅ ក្នុងព្រឹត្តិការណ៍ KRUD KUN KHMER: The Battle of Kings?
× គូឯក ដែលអ្នកគាំទ្រគុនខ្មែរទន្ទឹងរង់ចាំ គឺកីឡាករលំដាប់ខ្លាំងរបស់កម្ពុជា ធន់ រិទ្ធី ត្រៀមសងសឹក ជើងខ្លាំង សៃយុគ ដែលជាការប្រកួតប្រើអំបោះឆៅ។ ដោយឡែក កីឡាករលំដាប់ខ្លាំងរបស់កម្ពុជាមួយរូបទៀតគឺ ឡៅ ចន្ទ្រា នឹងប្រកួតជាមួយកីឡាករថៃ ហ្វៃ សុដ សុខន ក្នុងព្រឹត្តិការណ៍ KRUD KUN KHMER: The Battle of Kings នៅសង្វៀនប្រដាល់ទទកផងដែរ។
បំណងរបស់អ្នកគាំទ្រគុនខ្មែរ និងសំណើរបស់ ធន់ រិទ្ធី ដែលចង់សងសឹកនឹងខ្លាចាស់ សៃយុគ ម្តងទៀតនោះ ត្រូវបានបំពេញដោយ លោក សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ដែលជាក្រុមហ៊ុនឧបត្ថម្ភផ្តាច់មុខក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់ KRUD KUN KHMER: The Battle of Kings។
ព្រឹត្តិការណ៍នេះ ក៏ជាការប្រកួតដណ្តើមខ្សែក្រវ៉ាត់ KRUD KUN KHMER រវាង កីឡាករខ្មែរ ឡៅ ចន្រ្ទា និង ស៊ុដ សាខន ក្នុងទំងន់ ៧៣ គីឡូក្រោម ជាមួយប្រាក់រង្វាន់ ១០ លានរៀលផងដែរ។ លើសពីនេះទៀតការប្រកួតរវាង ធន់ រិទ្ធី និងខ្លាចាស់ សៃយុគ មិនត្រឹមជាជំនួបសងសឹកប៉ុណ្ណោះទេ តែជាការដាក់ខ្សែក្រវាត់ម្នាក់មួយខ្សែ ដោយធន់ រិទ្ធី ដាក់ខ្សែក្រវាត់អំបោះឆៅ KRUD KUN KHMER និងសៃយុគ ដាក់ខ្សែក្រវាត់ WMO ដោយមានការគាំទ្រប្រាក់រង្វាន់ពី ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី រហូត ២០លានរៀល សម្រាប់អ្នកឈ្នះក្នុងការប្រកួតនេះ ។
ក្រៅពីគូពិសេសៗ ទាំងពីរនេះកម្មវិធី KRUD KUN KHMER: The Battle of Kings ក៏មានជំនួបគូពិសេសៗ ជាច្រើនគូលក្ខណៈអន្តរជាតិ មិត្តភាព និងប្រកួតសន្សំពិន្ទុ ដើម្បីខ្សែក្រវាត់ផង។
ក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី នៅតែបន្តគាំទ្រ គុនខ្មែរ និងការប្រកួតរបស់កីឡា ដើម្បីជាកម្លាំងលើកទឹកចិត្តដល់កីឡាករទាំងអស់ ឲ្យបញ្ចេញអស់សមត្ថភាព ទោះឈ្នះចាញ់ក្នុងស្មារតីកីឡា។ កីឡានាំមកនូវមិត្តភាព កីឡានាំមកនូវ សុខភាព ភាពរីករាយ និងការជួបជុំ។ កីឡារស់នៅក្នុងសន្តិភាព ដូច្នេះសូមប្រជាពលរដ្ឋខ្មែរគ្រប់រូប ចូលរួមបន្តគាំទ្រ និងលើកទឹកចិត្តកីឡាករយើងទាំងអស់គ្នា។
សូមកុំភ្លេចចូលរួមទស្សនាដោយសេរី ទីតាំងនៅបរិវេណគម្រោង Vattanacville (វឌ្ឍនៈវីល) ផ្លូវ114, ភាគខាងត្បូង រោងចក្រ វឌ្ឍនៈប្រ៊ូវើរី ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាយប់ថ្ងៃទី៣ និងទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។ ជាពិសេសព្រឹត្តិការណ៍ដ៏ធំមួយនេះនឹងមានការផ្សាយផ្ទាល់ តាមរយៈកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា Facebook page និង Youtube របស់ទូរទស្សន៍ជាតិកម្ពុជា ក៏ដូចជា Facebook page Krud Energy នៅវេលាម៉ោង ៦:៣០នាទីយប់៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com