ជាតិ
អត្ថបទពាណិជ្ជកម្ម
Hattha Mobile ឈ្នះពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាព៖ ជាសក្ខីភាពបង្ហាញពីឧត្តមភាព
01, Feb 2024 , 2:01 pm        
រូបភាព
ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានមោទកភាពក្នុងការប្រកាសថា កម្មវិធីធនាគារចល័ត Hattha Mobile របស់ខ្លួនបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពបំផុតក្នុងនាមជា «កម្មវិធីធនាគារចល័តថ្មីល្អបំផុតនៅកម្ពុជា ប្រចាំឆ្នាំ២០២៣» ពីទស្សនាវដ្ដី International Finance Magazine ដែលជាគ្រឹះស្ថានបោះពុម្ពផ្សាយហិរញ្ញវត្ថុលំដាប់ពិភពលោក។
 
ពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ ត្រូវបានប្រគល់ជូន ធនាគារ ហត្ថា ក្នុងពិធីប្រគល់ពានរង្វាន់ ដែលរៀបចំឡើងដោយ ទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ នាថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៤។ ការទទួលស្គាល់ជាអន្តរជាតិនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ធនាគារ ហត្ថា ចំពោះភាពច្នៃប្រឌិត និងឧត្តមភាពនៃការផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុទំនើបដល់អតិថិជនរបស់ខ្លួន។
 
 
កម្មវិធី Hattha Mobile ផ្តល់ជូននូវមុខងារ និងសេវាកម្មយ៉ាងទូលំទូលាយ ដែលផ្តល់លទ្ធភាពដល់អតិថិជនក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេបានយ៉ាងងាយស្រួល ពីគ្រប់ទីកន្លែង។ ការរចនាផ្ទាំងអំណោយផលសម្រាប់អតិថិជន រួមផ្សំជាមួយនឹងវិធានការគ្រប់គ្រងសុវត្ថិភាពកម្រិតខ្ពស់ ផ្តល់នូវបទពិសោធនៃប្រតិបត្តិការធនាគារដ៏រលូន និងសុវត្ថិភាពសម្រាប់អតិថិជនរបស់ ធនាគារ ហត្ថា។ ការទទួលបាននូវពានរង្វាន់នេះជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ ធនាគារ ហត្ថា ក្នុងការប្រើប្រាស់អស់ពីលទ្ធភាពនូវបច្ចេកវិទ្យាទំនើប ដើម្បីធ្វើឱ្យប្រសើរឡើងនូវបទពិសោធរបស់អតិថិជន និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។ ការវិនិយោគលើកម្មវិធីធនាគារចល័តដ៏ខ្លាំងក្លាមួយនេះបានអនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការសេវាធនាគារយ៉ាងទូលំទូលាយ គ្រប់ពេលវេលា គ្រប់ទីកន្លែង ប្រកបដោយភាពងាយស្រួល។
 
លោក ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា មានប្រសាសន៍ថា៖ «យើងមានក្ដីរំភើបជាខ្លាំង ដែលទទួលបានជ័យលាភីជា កម្មវិធីធនាគារចល័តថ្មីល្អបំផុតនៅកម្ពុជា ពីសំណាក់ទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិមួយនេះ។ ពានរង្វាន់មួយនេះជំរុញការប្តេជ្ញាចិត្តរបស់យើងកាន់តែខ្លាំងក្នុងការផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដែលផ្តោតសំខាន់លើអតិថិជន និងជាមធ្យោបាយសម្រាប់ពួកគេក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព»។
 












អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ដែលផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com