ជាតិ
សេដ្ឋកិច្ច
តើអ្នកធានាកម្ចីមានកាតព្វកិច្ច អ្វីខ្លះ?
05, Feb 2024 , 9:59 pm        
រូបភាព
លោក ស៊ឹម ភីរុណ អ្នកជំនាញហិរញ្ញវត្ថុ និងជានាយកប្រឹក្សាហិរញ្ញវត្ថុនៅក្រុមហ៊ុន CoGen
លោក ស៊ឹម ភីរុណ អ្នកជំនាញហិរញ្ញវត្ថុ និងជានាយកប្រឹក្សាហិរញ្ញវត្ថុនៅក្រុមហ៊ុន CoGen
អ្នកធានា គឺមានសិទ្ធិ និងកាតព្វកិច្ច ដូចទៅនឹងអ្នកខ្ចីឥណទាន​ ដែរ។ ព្រោះកាលណានៅពេលអ្នកខ្ចីអស់លទ្ធភាពសងត្រឡប់ នោះអ្នកធានានឹងក្លាយជាអ្នកទទួលបន្ទុកឥណទានទៅវិញ។ ដូច្នេះហើយ​មុននឹងសម្រេចចិត្ត ផ្តិតមេដៃធានាឥណទានឱ្យបុគ្គលណាម្នាក់ អ្នកធានាគឺត្រូវអានឱ្យយល់ពីលក្ខខណ្ឌកម្ចីនោះ រវាងគ្រឹះស្ថានផ្តល់កម្ចី និងអ្នកទទួលកម្ចី។

 
បើតាមលោក ស៊ឹម ភីរុណ អ្នកជំនាញហិរញ្ញវត្ថុ និងជានាយកប្រឹក្សាហិរញ្ញវត្ថុនៅក្រុមហ៊ុន CoGen អ្នកធានាឥណទាន គឺមានសិទ្ធិទទួលបានការពន្យល់លម្អិតដោយផ្ទាល់អំពីកាតព្វកិច្ច និងការទទួលខុសត្រូវក្នុងកិច្ចសន្យាឥណទាន។ លើសពីនេះ អ្នកធានាក៏មានសិទ្ធិទទួលបានព័ត៌មានប្រតិបត្តិការឥណទានដែលត្រូវបានធានា ផងដែរ។ 
 
អ្នកជំនាញរូបនេះបន្តរៀបរាប់នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ(ThmeyThmey) ថា អ្នកធានា ក៏មានសិទ្ធសុំដកខ្លួនចេញពីការធានាក្នុងករណីមួយចំនួន ដូចជា៖ ការសុំដកខ្លួនមុនឥណទានត្រូវបានបញ្ចេញ, ឥណទានត្រូវបានបញ្ចេញហើយ ប៉ុន្តែមានការកែប្រែលក្ខខណ្ឌឥណទាន ដោយមិនមានការយល់ស្របពីអ្នកធានា។ 
 
ដើម្បីជ្រាបកាន់តែច្បាស់សូមលោកអ្នកទស្សនាវីដេអូនៃការពន្យល់របស់លោក ស៊ឹម ភីរុណ ខាងក្រោមនេះដូចតទៅ៖


Tag:
 ចំណេះ​ហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com