ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរពិនិត្យមើលការផ្សព្វផ្សាយគ្រឿងស្រវឹងលើផ្ទាំងប៉ាណូ
02, Feb 2024 , 3:56 pm        
រូបភាព
បញ្ហាគ្រឿងស្រវឹង ត្រូវបានជជែកក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២ កុម្ភៈនេះ។ សម្ដេច ហ៊ុន ម៉ាណែត ណែនាំឱ្យអាជ្ញាធរពិនិត្យឡើងវិញ ចំពោះការផផ្សាយគ្រឿងស្រវឹងលើផ្ទាំងប៉ាណូធំៗ នៅតាមផ្លូវសាធារណៈ។



សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការផ្សព្វផ្សាយគ្រឿងស្រវឹងនេះ ត្រូវស្ថិតនៅក្នុងកម្រិតមួយសមរម្យ ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្រោមឥទ្ធិពលគ្រឿងស្រវឹងនេះ។
 
ក្រោយសង្កេតឃើញមានគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយសារអ្នកមានសារធាតុស្រវឹងលើសកម្រិតនេះ រដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ បានចេញចំណាត់ការដាក់គោលដៅត្រួតពិនិត្យសារធាតុស្រវឹងឡើងវិញ នាពេលយប់ នៅតាមច្រកល្ហក នៃទីតាំងសំខាន់ៗ ដើម្បីទប់ស្កាត់ករណីចរាចរណ៍នេះ។ រដ្ឋាភិបាល បានចាប់ផ្ដើមអនុវត្តវិធានការនេះ ពីថ្ងៃទី២៤ មករា ២០២៤។
 

Tag:
 ហ៊ុន ម៉ាណែត
  គ្រឿងស្រវឹង
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com