ជាតិ
អាជីវករមមាញឹកថែទាំដើមផ្កាអង្គារសិល្ប៍ ត្រៀមលក់ចូលឆ្នាំចិន
03, Feb 2024 , 9:19 am        
រូបភាព
ភ្នំពេញ៖ ដើមអង្គារសិល្ប៍ គឺជាគ្រឿងសំណែនមួយ ក្នុងចំណោមគ្រឿងសំណែនជាច្រើនមុខទៀត ដែលជនជាតិចិន វៀតណាម និងកូនខ្មែរជាប់សែស្រលាយចិន មិនដែលចោលឡើយក្នុងពិធីបុណ្យប្រពៃណីចូលឆ្នាំចិន-វៀតណាម ។ នៅសល់រយៈពេល១០ថ្ងៃទៀត ពិធីចូលឆ្នាំចិននឹងមកដល់ ស្របពេលនេះដែល អ្នកលក់ដើមផ្កាអង្គារសិល្ប៍នៅតាមបណ្ដោយផ្លូវរទេះភ្លើង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ប្រមាណ១០កន្លែង  កំពុងមមាញឹករៀបចំ បេះស្លឹក តែងមែក និងថែទាំអង្គារសិល្ប៍ខ្លួន ឱ្យរីកផ្កាល្អ ដើម្បីលក់បានតម្លៃថ្លៃ។ អ្នកលក់ដើមផ្កាអង្គារសិល្ប៍ សង្ឃឹមថា ឆ្នាំនេះនឹងអាចលក់ដាច់ច្រើន ព្រោះអង្គារសិល្ប៍ល្អជាងឆ្នាំមុនៗ ដោយសារអាកាសធាតុអំណោយផល និងមានភ្លៀងធ្លាក់ច្រើន។

 

Tag:
 អង្គារសិល្ប៍
© រក្សាសិទ្ធិដោយ thmeythmey.com