ជាតិ
បទសម្ភាសន៍
សន្និសីទស្វាយចន្ទីពិភពលោកលើកទី១០ជាឱកាសកម្ពុជាពង្រីកទីផ្សារ ក្រៅពីវៀតណាម
03, Feb 2024 , 10:00 am        
រូបភាព
សន្និសីទស្វាយចន្ទីពិភពលោកលើកទី១០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សន្និសីទស្វាយចន្ទីពិភពលោកលើកទី១០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សៀមរាប៖ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទស្វាយចន្ទីពិភពលោកលើកទី១០​ នាខេត្ត​សៀម​រាប ពីថ្ងៃទី១ដល់ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២៤។ លោក ផល ភារម្យ អ្នករៀបចំសន្និសីទ និង​ជាសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្វាយចន្ទីកម្ពុជា យល់ថា នេះជាឱកាស សំខាន់សម្រាប់​កម្ពុជា ក្នុងការផ្សព្វផ្សាយ ទាក់ទាញអ្នកវិនិយោគ និងអ្នករកស៊ីពីតំបន់ ផ្សេងៗឱ្យស្គាល់ចន្ទីខ្មែរ ដែលអាចរកទីផ្សារថ្មីៗទៅកាន់អឺរ៉ុប ក្រៅពីពឹងផ្អែកលើទីផ្សារ វៀតណាមទាំងស្រុង។ សម្រាប់លោក ភារម្យ ចន្ទីខ្មែរមានគុណភាពល្អ តែកខ្វះទីផ្សារជំរុញ ឱ្យចន្ទីខ្មែរមិនសូវលក់បានថ្លៃ ហើយការកែច្នៃក៏មិនសូវមានច្រើន។ គួរបញ្ជាក់ថា សន្និសីទ ស្វាយចន្ទីពិភពលោកលើកទី១០ មានប្រទេសមកពីតំបន់សំខាន់ៗជាច្រើន សរុប៥០០នាក់ ដែលក្នុងនោះរួមមាន ឥណ្ឌា អាហ្វ្រិក អឺរ៉ុប អាម៉េរិក និងវៀតណាម។ល។

ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ គឺអ្នកនាង អ៊ីសា រ៉ហានី ជាមួយលោក ផល ភារម្យ ដូចតទៅ៖ 


 
 
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីរសរុបជាង៤៧ម៉ឺនហិកតា ដែលក្នុងនោះខេត្តដែល ដាំច្រើនជាងគេមាន ខេត្តកំពង់ធំ ក្រចេះ រតនគិរី ស្ទឹងត្រែង កំពង់ចាម ហើយខេត្តសៀមរាប​ជាប់ចំណាត់ថ្នាក់ លេខ៦៕
 

  លោក ផល ភារម្យ សមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា។





Tag:
 ស្វាយចន្ទី​
  ផល ភារម្យ
© រក្សាសិទ្ធិដោយ thmeythmey.com