ជាតិ
វីដេអូ
ការកែច្នៃ បង្កើនតម្លៃទ្វារ និងបង្អួចចាស់ៗ
× ភ្នំពេញ៖ សម្ភារចាស់ៗជាច្រើនប្រភេទ ត្រូវបានប្រើប្រាស់ជាវត្ថុតុបតែងលម្អហាងកាហ្វេ មួយកន្លែង ស្ថិតក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្នុងចំណោមវត្ថុតុបតែងទាំងនោះ មាន ទ្វារឈើបុរាណចំនួន ៣ និងផ្ទាំងឈើបុរាណដើម្បីបិទបង្អួចចំនួន៤ ដែលវាមានអាយុកាលប្រហែល០ឆ្នាំទៅហើយ។ ប្រសិនបើគ្មានការកែច្នៃបែបនេះ វត្ថុចាស់ៗទាំងនោះ ទំនង មិនសូវមានសោភ័ណ ឬត្រូវបានទុកចោល ហើយក៏កាន់តែមានតម្លៃដែរ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនា វីដេអូខាងក្រោមនេះ៖
នៅទីនេះ ក៏មានបង្អួចឈើដ៏វែង១ ជាមួយដងដែក ដែលពីដើមគេដាក់នៅចន្លោះលើជញ្ជាំង ក្រោមដំបូលក្នុងបន្ទប់ជួល។ លើសពីនេះទៅទៀតទ្វារចូលហាង គឺជាទ្វារមួយដ៏ចាស់ ដែលមិនត្រូវបានធ្វើទំនើបកម្ម អ្វីនោះទេ ពោលគឺថ្នាំពណ៌សច្រែះអស់ហើយ។ ទ្វារឈើ ៣គ្រឿងខាងលើ មានពណ៌ក្រហមចាស់ ដែលជាពណ៌ពេញនិយមនៅសម័យមុនសង្គ្រាម។ ទ្វារធ្វើបែបនេះ នៅសេសសល់ច្រើន ដែលគេនៅតែប្រើនៅអគាររដ្ឋនានា ដូចជាសាលារៀន ឬសាលាសង្កាត់ជាដើម។ ដូចផ្ទាំងបិទបង្អួចដែរ ត្រូវបានប្រើធ្វើជាវត្ថុតុប តែង ពិដាន។ វាមានចន្លោះស្ដើងជាច្រើន ដើម្បីខ្យល់ចេញចូលបាន ប៉ុន្តែមិនឱ្យមើលពីក្រៅឃើញខាងក្នុង។
ប្រសិនបើផ្ទះចាស់ខូចច្រើន មានទ្វារបែបនោះក៏វាមិនស្អាតដែរ។ ចំណែកផ្ទះទំនើបវិញ មានទ្វារបែបនោះក៏ទំនងដែរ។ ប៉ុន្តែភាពទំនើបស្អាតជំវិញ ជួយដាក់តម្លៃទៅលើវត្ថុសភាពចាស់ ហើយវត្ថុសភាពចាស់ ដាក់តម្លៃទៅលើអគារទំនើប៕
© រក្សាសិទ្ធិដោយ thmeythmey.com