ជាតិ
វីដេអូ
ផ្កាអង្គាសីលមួយដើម មានតម្លៃ១០០-៤០០ដុល្លារ !
07, Feb 2024 , 2:00 pm        
រូបភាព
ភ្នំពេញ៖  អ្នកស្រី ឯម នឿន ជាអ្នកលក់ដើមផ្កាអង្គាសីលនៅតាមបណ្ដោយផ្លូវរទេះភ្លើងក្នុងសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ។ ក្នុងឆ្នាំនេះ អ្នកស្រី ឯម នឿន មានដើមផ្កាអង្គាសីលធំៗ ប្រមាណ២០ដើម ដែលមានតម្លៃចាប់ពី១០០-៤០០ ដុល្លារ សម្រាប់លក់ក្នុងឱកាសពិធីបុណ្យប្រពៃណីចិន-វៀតណាម ។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 

ជាអ្នកលក់ដើមអង្គាសីលជាង២០ឆ្នាំ អ្នកស្រី ឯម នឿន បានឱ្យដឹងថា មូលហេតុដែលកន្លែងរបស់អ្នកស្រី សម្បូរដើមផ្កាអង្គាសីលធំៗច្រើន ដោយសារអ្នកស្រី ចុះទិញនៅតាមភ្នំនៃខេត្តពោធិ៍សាត់ផ្ទាល់។ ដើមអង្គាសីលប្រភេទធំៗ ទាំងនេះ មានចាប់ពីប្រវែងចាប់ពី ៦សង់ទីម៉ែត្រទៅ។ 
 
បើតាមអ្នកលក់រូបនេះ ការសែនដើមអង្គាសីលកាន់តែធំ នឹងនាំលាភសំណាងច្រើនចូលដល់ក្រុមគ្រួសារ។ អ្នកស្រី ឯម នឿន  បានអះអាងដូច្នេះ៖ «ពេលគេសែនអង្គាសីលធំ គេរកស៊ីកាន់តែមានបាន» ។ 
ក្រៅពីផ្កាអង្គាសីលប្រភេទធំៗ កន្លែងអ្នកស្រី ឯម នឿន ក៏មានផ្កាអង្គាសីលតូចៗ ដែលមានតម្លៃចាប់ពី២០០០០រៀលឡើងទៅផងដែរ៕ 
 

Tag:
 អង្គាសីល
© រក្សាសិទ្ធិដោយ thmeythmey.com