ជាតិ
សេដ្ឋកិច្ច
ឆ្លៀតពីរបរលក់បាយ អ្នកស្រី សុខា យកផ្កាស្រស់មកលក់នារដូវចូលឆ្នាំចិន
08, Feb 2024 , 7:59 am        
រូបភាព
ភ្នំពេញ៖ អ្នកស្រី វ៉ាន់ សុខា គឺជាអាជីវករមួយរូបដែលបានផ្អាកពីរបរលក់បាយ មកលក់ផ្កាស្រស់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន។ ជារៀងរាល់ឆ្នាំ អ្នកស្រីតែងដាក់តម្រៀបផ្កាស្បៃរឿង ផ្កាដង្គុប អង្គាសីល និងដើមក្រូចមុនថ្ងៃបុណ្យចូលឆ្នាំចិន ២សប្តាហ៍។ បើតាមអ្នកស្រី សុខា ឆ្នាំនេះចំនួនអ្នកជាវផ្កាបានថយចុះជាងឆ្នាំមុន ដោយសារពលរដ្ឋខ្លះមិនមានលទ្ធភាពទិញផ្កាច្រើន ប៉ុន្តែអ្នកស្រី កាក់កបពីបណ្តាក្រុមហ៊ុននានាផងដែរ។ ចំពោះផ្កាស្បៃរឿង មានតម្លៃ ៧ពាន់រៀល, ផ្កាដង្គុប មានតម្លៃ ២ម៉ឺនរៀល, ដើមក្រូចតម្លៃ ៦ម៉ឺនរៀល ឯផ្កាអង្គាសីល មានតម្លៃ១០០ដុល្លារ។ អ្នកស្រីបន្តថាផ្កាស្បៃរឿង ឬហៅថា ផ្កាអាយុវែងអ្នកស្រីលក់ដាច់ជាងគេ។



សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 

Tag:
 ThmeyThmey
  បុណ្យចូលឆ្នាំចិន
  អ្នកស្រី វ៉ាន់ សុខា
© រក្សាសិទ្ធិដោយ thmeythmey.com