ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចំណាំ​មើល​ផង ! ​ឪពុក​ម្តាយ​ពី​សញ្ញា និង​រោគ​សញ្ញា​នៃ​ជំងឺហឺត​ចំពោះ​កូន​ៗ
10, Feb 2024 , 6:59 am        
រូបភាព
តើ​ជំងឺហឺត​កុមារ​គឺជា​អ្វី? ជំងឺហឺត​ក្នុង​វ័យ​កុមារភាព គឺ​ដូច​គ្នា​នឹង​ជំងឺ​សួត​ដែល​មនុស្ស​ពេញវ័យ​កើត ប៉ុន្តែ​កុមារ​តែងតែមាន​រោគ​សញ្ញា​ផ្សេង​ៗ​គ្នា​។ គ្រូពេទ្យ​ក៏​ហៅ​ជំងឺ​នេះ​ថា ជា​ជំងឺហឺត​កុមារ​ដែរ​។



 មិនមែន​កុមារ​ទាំងអស់ ​សុទ្ធតែ​មាន​រោគ​សញ្ញា​ហឺត​ដូច​គ្នា​ទេ​។ ក្មេង​ម្នាក់​អាច​មាន​រោគ​សញ្ញា​ផ្សេង​ៗ​ពី​វគ្គ​មួយ ទៅ​វគ្គ​មួយទៀត​។ សញ្ញា និង​រោគ​សញ្ញា​នៃ​ជំងឺហឺត​ចំពោះ​កុមារ​រួម​មាន​៖
  • ការ​ក្អក​ដែល​មិន​បាត់ (​ដែល​ជា​រោគ​សញ្ញា​តែ​មួយ​)
  • ​អាកា​រក្អក​ដែល​កើត​មាន​ជា​ញឹកញាប់ ជា​ពិសេស​ពេល​លេង ឬ​ហាត់ប្រាណ​ពេល​យប់ ខ្យល់​ត្រជាក់ ឬ​ពេល​សើច ឬយំ
  • ​ការ​ក្អក​កាន់តែ​ធ្ងន់ធ្ងរ​បន្ទាប់​ពី​ឆ្លង​វីរុស
  • ​ខ្សោយ​ថាមពល​ក្នុង​កំឡុង​ពេល​លេង ហើយ​ឈប់​ដើម្បី​ដកដង្ហើម​ក្នុង​កំឡុង​ពេល​ធ្វើ​សកម្មភាព
  • ​ជៀសវាង​កីឡា ឬ​សកម្មភាព​សង្គម
  • ​គេង​មិន​លក់​ដោយសារ​បញ្ហា​ក្អក ​ឬ​ដកដង្ហើម
  • ​ដកដង្ហើម​លឿន
  • ​ការ​តឹងទ្រូង ឬ​ឈឺចាប់
  • ​ដកដង្ហើម​ចូល ឬ​ចេញ លឺ​សូរ ដូច​ជា​សំឡេង​ហួច
  • ​ចលនា​ឃ្លេងឃ្លោង​នៅ​ក្នុង​ទ្រូង​របស់​ពួក​គេ
  • ​ដង្ហើម​ខ្លី
  • ​ក និង​សាច់ដុំ​ទ្រូង​តឹង
  • មាន​អារម្មណ៍​ថា​ខ្សោយ​ ឬ​នឿយហត់
  • ​ការ​ញ៉ាំ​មាន​បញ្ហា ឬ​រអ៊ូរទាំ​ពេល​កំពុង​ញ៉ាំ (​ចំពោះ​ទារក​)​។
  • ការ​វាយប្រហារ​ដោយ​ជំងឺហឺត​ធ្ងន់ធ្ងរ ត្រូវការ​ការ​ថែទាំ​វេជ្ជសាស្ត្រ​ភ្លាម​ៗ​។ មើល​សញ្ញា​ទាំងនេះ​៖
  • ឈប់​នៅ​ពាក់កណ្តាល​ប្រយោគ (​ពេល​កំពុងនិយាយ​) ដើម្បី​ចាប់​ដង្ហើម
  • ​ប្រើ​សាច់ដុំ​ក្រពះ​ដកដង្ហើម
  • ​ពោះ​ដែល​លិច​នៅ​ក្រោម​ឆ្អឹងជំនីរ របស់​ពួក​គេ​នៅ​ពេល​ពួក​គេ​ព្យាយាម​រកខ្យល់
  • ​ទ្រូង និង​ផ្នែក​ណាមួយ​នៃ​ទ្រូង ដែល​ទាញ​ចូល​នៅ​ពេល​ពួក​គេ​ដកដង្ហើម
  • ​ពិបាក​ដកដង្ហើម​ធ្ងន់ធ្ងរ
  • ​ក្អក​ធ្ងន់ធ្ងរ
  • ​មាន​បញ្ហា​ក្នុង​ការ​ដើរ​ ឬ​និយាយ
  • ​បបូរមាត់ ​ឬ​ក្រចកដៃ​ពណ៌​ខៀវ
  • ​បង្កើន​ដង្ហើម​ខ្លី​ជាមួយនឹង​ការ​ថយ​ចុះ​ដង្ហើម
  • ​រន្ធ​ច្រមុះ​ពង្រីក
  • ​ចង្វាក់បេះដូង​លោត​លឿន
  • ​បែកញើស​ច្រើន​ជាង​ធម្មតា
  • ​ឈឺទ្រូង៕
ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com