ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ​ទាំងនេះ ​គួរ​ចៀសវាង​ចំពោះ​អ្ន​ក​មាន​បញ្ហា​រលាក​សន្លាក់
12, Feb 2024 , 6:59 am        
រូបភាព
គ្នា​យើង​ដឹង​ទេ បើ​យើង​កំពុង​មាន​ជំងឺ​រលាក​សន្លាក់ យើង​គួរ​គិតគូរ​ដល់​អាហារ​មួយ​ចំនួន ដែល​យើង​មិន​គួរ​ញ៉ាំ ឬ​ញ៉ាំ​ក្នុង​កម្រិត​តិចតួច​បាន​ហើយ​។ បើ​យើង​មាន​ជំងឺ​រលាក​សន្លាក់ រាង​កាយ​របស់​យើង​គឺ​ស្ថិត​ក្នុង​សភាព​រលាក​។ អ៊ីចឹង​ហើយ​បានជា​យើង​ត្រូវ​ប្រយ័ត្ន​ចំពោះ​អាហារ​មួយ​ចំនួន ដោយហេតុ​ថា​អាហារ​ទាំងនោះ​មាន​ផ្ទុក​សារធាតុ​ខ្លះ​ធ្វើ​ឲ្យ​សភាព​រលាក​កាន់តែ​អាក្រក់ ដូចនេះ​ហើយ​បានជា​យើង​គួរ​ចៀសវាង និង​រឹតត្បិត​ការ​ញ៉ាំ​។

 
១.​ស្ករ

ស្ករ​កែ​ច្នៃ អាច​បញ្ចេញ​សារធាតុ​ម្យ៉ាង​ឈ្មោះ​ថា cytokines ដែល​ដើរតួរ​ជា​ភ្នាក់ងារ​បង្ក​ការ​រលាក​ក្នុង​រាង​កាយ​។ ស្ករ​កែ​ច្នៃ​ដែល​គេ​ដាក់​ក្នុង​ភេសជ្ជៈ​ផ្អែម មាន​ដូច​ជា​ទឹកក្រូច តែ​ផ្អែម កាហ្វេ​បន្ថែម​រសជាតិ និង​ទឹក​ផ្លែ​ឈើ​កំប៉ុង ជាដើម ដែល​របស់​ទាំង​អស់នេះ​ទំនងជា​ធ្វើ​ឲ្យ​សភាព​រលាក​កាន់តែ​អាក្រក់​។
 
២. ខ្លាញ់​ឆ្អែត

អាហារ​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ខ្ពស់ ដូច​ជា​ភី​ហ្សា និង​សាច់​ក្រហម ជាដើម អាច​ធ្វើ​ឲ្យ​មានការ​រលាក​នៅ​ជាលិកា​ខ្លាញ់​។ ដូច​គ្នា​ដែរ ខ្លាញ់​ឆ្អែត ក៏​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​កា​រវិ​វត្ត​ទៅ​ជា​មាន​ជំងឺ​ធាត់ ជំងឺ​បេះដូង និង​បញ្ហា​សុខភាព​ផ្សេង​ទៀត ដែល​អ្វី​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​សភាព​រលាក​កាន់តែ​អាក្រក់​។
 
៣. គ្រឿង​ស្រវឹង

ជាតិ​អាល់កុល​អាច​ធ្វើ​ឲ្យ​រោគ​សញ្ញា​រលាក​កាន់តែ​អាក្រក់ ដូចនេះ​ហើយ​បើ​គ្នា​យើង​មាន​បញ្ហា​រលាក​សន្លាក់​គួរ​កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង ឬ​ចៀសវាង​តែ​ម្ដង​។ ការ​សិក្សា​មួយ​ចំនួន បាន​ឲ្យ​ដឹង​ទៀត​ថា​ការ​ផឹក​គ្រឿង​ស្រវឹង​ក៏​អាច​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​ប្រគ្រីវ​យូរ​ៗ​ម្ដង ហើយ​ក៏​អាច​ទៅ​ជា​ធ្ងន់ធ្ងរ​ផង​ដែរ​។ជាង​នេះ​ទៅ​ទៀត ការ​ផឹកស្រា​ជាប់​ជា​ប្រចាំ​ក៏​មាន​ទំនាក់ទំនង​ទៅ​នឹង​ហា​នី​ភ័យ​កើត​ជំងឺ​រលាក​សន្លាក់ឆ្អឹង​។
 
៤. កាត់​បន្ថយ​អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់

ការ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់ អាច​ជា​ជម្រើស​ល្អ​ម្រា​ប់​អ្នកមាន​បញ្ហា​រលាក​សន្លាក់​។ អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់​មាន​ដូច​ជា​ស៊ុប​កំប៉ុង ភី​ហ្សា សាច់​កែ​ច្នៃ និង​ប្រភេទ​អាហារ​កែ​ច្នៃ​ជា​ច្រើន​ផ្សេង​ទៀត​។
 
ការ​សិក្សា​លើ​សត្វ​កណ្ដុរ​បាន​រក​ឃើញ​ថា កណ្ដុរ​ដែល​ស៊ី​អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់ ជួប​បញ្ហា​រលាក​សន្លាក់​ក៏​ខ្ពស់​ជាង​កណ្ដុរ​ដែល​ស៊ី​អាហារ​មាន​ជាតិ​ប្រៃ​ក្នុង​កម្រិត​ធម្មតា ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com