ជាតិ
ផ្លូវសម្រាប់ដំណើរកម្សាន្តបែប Trekking ក្នុងព្រៃធម្មជាតិអង្គរ
13, Feb 2024 , 8:43 am        
រូបភាព
អាជ្ញាធរជាតិអប្សរា កំពុងរៀបចំផ្លូវក្នុងព្រៃធម្មជាតិនៃសួនរុក្ខជាតិអង្គរ ដើម្បីបង្កើតជាគោលដៅទេសចរណ៍ថ្មីមួយទៀតកណ្តាលក្រុងសៀមរាប។ នោះគឺជាផ្លូវសម្រាប់ដំណើរកម្សាន្តបែប Trekking ដែលលើសពីការទស្សនាប្រាង្គប្រាសាទ។



សម្រាប់គោលដៅថ្មីនេះ អាជ្ញាធរជាតិអប្សរា បានពង្រីកវិសាលភាពនៃសួនរុក្ខជាតិអង្គរដែលបច្ចុប្បន្នមានទំហំ ១៥ហិកតា រហូតជាង១៥០ហិកតា ដើម្បីផ្ដល់ឱកាសដល់ទេសចដើរកម្សាន្ត និងស្វែងយល់អំពីជីវចម្រុះនៅក្នុងព្រៃ។



ក្នុងព្រៃទំហំ១៥០ហិកតា អ្នកទេសចរអាចចូលទស្សនា ដើរកម្សាន្តបែប Trekking ដោយឥតបង់ថ្លៃ ពីក្លោងទ្វារចូលនៃសួនរុក្ខជាតិអង្គរ រហូតដល់កសិណខាងត្បូងនៃប្រាសាទអង្គរវត្ត។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈបណ្តញសង្គមផ្លូវការរបស់ខ្លួន បានលើកឡើងពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការរៀបចំ និងអភិវឌ្ឍសម្បទាទេសចរណ៍សម្រួលដល់ការទស្សនាឱ្យកាន់តែសម្បូរបែបនៅខេត្តសៀមរាប ជាពិសេសការដាក់ចេញនូវយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤ - Visit Siem Reap 2024»៕

 



© រក្សាសិទ្ធិដោយ thmeythmey.com