ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ក្រោយអាហារពេលព្រឹកកន្លះម៉ោង ធ្វើរឿងនេះ អ្នកនឹងមិនសូវជួបពេទ្យទេ
14, Feb 2024 , 6:59 am        
រូបភាព
ប្រសិនជាអ្នកអាចធ្វើរឿងទាំងឡាយខាងក្រោមនេះក្រោយអាហារពេលព្រឹកចំនួនកន្លះម៉ោង នោះសុខភាពអ្នកនឹងល្អខ្លាំង។ តើមានអ្វីខ្លះទៅ?
  • ក្រោយពេលដែលអ្នកពិសារអាហារពេលព្រឹករួចកន្លះម៉ោង អ្នកអាចញ៉ាំផ្លែឈើបាន។ ផ្លែឈើនោះយកល្អអ្នកគួរតែបរិភោគគីវី ឬស្ត្រប៊ឺរី ព្រោះវាសម្បូរទៅដោយវីតាមីនគ្រប់ប្រភេទ។ ដូចនេះ វានឹងធ្វើឲ្យខួរក្បាលអ្នកជ្រះស្រលះ ដោយធ្វើឲ្យអ្នកអាចបំពេញកិច្ចការបានយ៉ាងល្អពេញមួយថ្ងៃ។
  • ក្រោយពេលដែលអ្នកញ៉ាំអាហារពេលព្រឹករួចចំនួន២០នាទី អ្នកអាចម៉ាស្សាជង្គង់របស់អ្នកបាន។ វានឹងធ្វើឲ្យក្រពះអ្នកដំណើរការបានយ៉ាងល្អ។
  • ប៉ុន្តែក្រោយពេលដែលអ្នកពិសារអាហារពេលព្រឹករួច អ្នកមិនគួរហាត់ប្រាណភ្លាមនោះទេ ព្រោះវាអាចធ្វើឲ្យក្រពះអ្នករំលយអាហារមិនបានល្អ។ ម្យ៉ាងទៀត វាក៏អាចធ្វើឲ្យអ្នកឈឺពោះ ហើយប៉ះពាល់ដល់សរសៃឈាមរបស់អ្នកផងដែរ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh   

 


© រក្សាសិទ្ធិដោយ thmeythmey.com