កីឡាជាតិ
ជាតិ
ឈ្នះពាន LPBA លើកទី៧ ស្រួង ភាវី ថា មានអត្ថន័យណាស់ សម្រាប់ខ្លួនប្រឹងហ្វឹកហាត់ផង និងធ្វើការងារសង្គមផង
13, Feb 2024 , 8:59 pm        
រូបភាព
អ្នកនាង ស្រួង ភាវី កីឡាការិនីប៊ីយ៉ាការ៉ុមកម្ពុជា បានឈ្នះពាន LPBA ( LPBA Championship) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ កីឡាការិនីសញ្ជាតិខ្មែររូបនេះ បានឈ្នះកីឡាការិនី Jung Suk Lim របស់កូរ៉េខាងត្បូង នាវគ្គផ្ដាច់ព្រ័ត្រ។ រូបពី LPBA Champion
អ្នកនាង ស្រួង ភាវី កីឡាការិនីប៊ីយ៉ាការ៉ុមកម្ពុជា បានឈ្នះពាន LPBA ( LPBA Championship) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ កីឡាការិនីសញ្ជាតិខ្មែររូបនេះ បានឈ្នះកីឡាការិនី Jung Suk Lim របស់កូរ៉េខាងត្បូង នាវគ្គផ្ដាច់ព្រ័ត្រ។ រូបពី LPBA Champion
អ្នកនាង ស្រួង ភាវី កីឡាការិនីប៊ីយ៉ាការ៉ុមកម្ពុជា បានឈ្នះពាន LPBA ( LPBA Championship) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្រាប់ជ័យជម្នះលើកនេះ ស្រួង ភាវី មានអារម្មណ៍កាន់តែរំភើបខុសធម្មតា ។

 
អ្នកនាង ស្រួង ភាវី ម្ចាស់មេដាយមាសស៊ីហ្គេម កីឡាប៊ីយ៉ាការ៉ុមកម្ពុជា បានឈ្នះកីឡាការិនី Jung Suk Lim របស់កូរ៉េខាងត្បូង នាវគ្គផ្ដាច់ព្រ័ត្រ នៃពាន LPBAនេះ។ មិនខុសពីពេលមុនៗនោះទេ រាល់ពេលឈ្នះពានរង្វាន់អន្តរជាតិធំៗ គឺ ស្រួង ភាវី តែងតែនិយាយពាក្យថា«កូនស្រីកម្ពុជាម្នាក់នេះ អាចធ្វើបានហើយ» នៅចំពោះមុខប្រជាជនកូរ៉េខាងត្បូងជាច្រើន ដែលបានទស្សនាការប្រកួតរបស់អ្នកនាង។
 
សម្រាប់ជ័យជម្នះលើកទី៧ នៃពានរង្វាន់ LPBAនេះ ធ្វើឲ្យ ស្រួង ភារី មានអារម្មណ៍រំភើបខ្លាំងខុសពីធម្មតា។ 
  
កីឡាការិនី ស្រួង ភាវី រូបពី LPBA Champion

ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុក ម្ចាស់ពានLPBA អ្នកស្រុកកំណើតក្នុងខេត្តត្បូងឃ្មុំរូបនេះ បាននិយាយថា៖«ពានលើកទី៧នេះ មានអត្ថន័យសំខាន់ណាស់សម្រាប់ខ្ញុំតែម្ដង ព្រោះខ្ញុំ ឈ្នះវាបានទាំងលំបាក។ ខ្ញុំ បានបង្ហាញឥទ្ធិពលដែលខ្ញុំមានពីមុន ឲ្យអ្នកគាំទ្របានឃើញថា ភាវី នៅតែអាចធ្វើបាន។ ខ្ញុំ តែងតែចង់បានជ័យជម្នះ ដើម្បីឲ្យប្រជាពលរដ្ឋខ្ញុំបានឃើញ ហើយខ្ញុំសង្ឃឹមថា ខ្ញុំ នឹងអាចក្លាយជាក្ដីសង្ឃឹមមួយដល់ពួកគាត់។ ខ្ញុំ បានហ្វឹកហាត់បណ្ដើរ ហើយបានធ្វើការងារសង្គម ដូចជាជួយក្មេងៗ ក្រីក្រ ដែលមានការខ្វះខាត និងមានជំងឺ។»។ 
 
គួរបញ្ជាក់ថា កីឡាការិនីវ័យ ៣៤ឆ្នាំ ដែលបានលើកមុខមាត់ស្ត្រី និងប្រទេសកម្ពុជារូបនេះ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ហើយបានទៅរស់នៅប្រទេសកូរ៉េខាងត្បូង ជាង១០ឆ្នាំហើយ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ ជាមួយស្វាមីជនជាតិកូរ៉េ រស់នៅខេត្ត Chungcheong ៕

Tag:
 ស្រួង ភាវី
  ប៊ីយ៉ាការ៉ុម
© រក្សាសិទ្ធិដោយ thmeythmey.com