ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ ហត្ថា ឧបត្ថម្ភប្រាក់ប្រចាំឆ្នាំ៤០លានរៀល ដល់អង្គការរក្សាកុមារ លើកកម្ពស់សុខុមាលភាព និងការអប់រំកុមការ
18, Feb 2024 , 1:30 pm        
រូបភាព
ភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានមោទកភាពក្នុងការចូលរួមឧបត្ថម្ភប្រាក់ប្រចាំឆ្នាំចំនួន៤០ លានរៀល ដល់អង្គការរក្សាកុមារ។ កញ្ចប់ថវិកានេះ គឺដើម្បីជួយទ្រទ្រង់សកម្មភាព និងបេសកកម្ម លើកកម្ពស់សុខុមាលភាព ការអប់រំ និងផលប្រយោជន៍កុមារកម្ពុជាគ្រប់ស្រទាប់វណ្ណៈ។
 
ការឧបត្ថម្ភកម្មវិធីនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារ ហត្ថា ក្នុងការចូលរួមលើកកម្ពស់សុខុមាល និងការអប់រំដល់កុមារ ដើម្បីឱ្យក្លាយជាអ្នកបន្តវេន និងជាអ្នកជំនាន់ក្រោយដ៏មានសក្តានុពល។ ធនាគារ ហត្ថា យល់ច្បាស់អំពីសារៈសំខាន់នៃការផ្តល់ចំណេះដឹង និងជំនាញចាំបាច់ផ្សេងៗដល់យុវជនជំនាន់ក្រោយ ដើម្បីធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេឲ្យបានត្រឹមត្រូវ។
  


លោក ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បានបង្ហាញនូវភាពរីករាយក្នុងការចូលរួមគាំទ្រសកម្មភាព និងបេសកម្ម របស់អង្គការរក្សាកុមារ ដែលត្រូវបានបង្កើតឡើងដោយលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា , លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី  រួមជាមួយលោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសរាជរដ្ឋាភិបាល  ដើម្បីលើកកម្ពស់សុខុមាលភាព ការអប់រំ និងផលប្រយោជន៍កុមារកម្ពុជាពីគ្រប់ស្រទាប់ វណ្ណៈ។ 
 


លោក ហួត អៀងតុង បាននិយាយដូច្នេះ៖ « យើងជឿជាក់ថា ការលើកកម្ពស់សុខុមាលភាព ការផ្តល់ការអប់រំល្អដល់កុមារ នឹងផ្តល់នូវលទ្ធផលយូរអង្វែងដល់ពួកគាត់ ដែលនឹងធ្វើឱ្យពួកគាត់ក្លាយជាទំពាំងស្នងឬស្សីប្រកបដោយសក្តានុពល និងមានទំនុកចិត្តខ្ពស់»។ 
 
លោកស្រី សុខ វណ្ណសិកា ប្រធានអង្គការរក្សាកុមារ បានសម្តែងនូវមតិអំណរអរគុណដល់ ធនាគារ ហត្ថា ដែលបានចូលរួម ឧបត្ថម្ភប្រាក់ប្រចាំឆ្នាំចំនួន ៤០ លានរៀល នៅចំពេលដែលអង្គការរក្សាកុមារទើបតែបានកែសម្រួលឈ្មោះនិងប្រតិបត្តិការ ឱ្យក្លាយទៅជាអង្គការរក្សាកុមារ ដើម្បីធ្វើប្រតិបត្តិការបន្ថែមដោយផ្ទាល់និងប្រយោលើ។ ការធ្វើបែបនេះ មានគោលដៅបង្កើន និងជំរុញអំពើសប្បុរសធម៌ក្នុងទម្រង់ជា Philanthropy ដើម្បីជួយកុមារគ្រប់ស្រទាប់វណ្ណះ ដែលត្រូវការតម្ហែទាំសុខភាព និងការអប់រំ ដោយសុទ្ធចិត្ត ក្នុងគោលដៅសម្រេចឱ្យបាននូវវិបុលភាពរបស់កុមារ គ្រួសារ និងសង្គមជាតិ។  
 


អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ដែលផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និង    ធំបំផុតមួយនៅក្នុងពិភពលោក។


 
អំពី អង្គការមូលនិធិរក្សាកុមារ

អង្គការរក្សាកុមារ ជាអង្គការក្នុងស្រុកផ្តួចផ្តើមឡើងដោយស្ថាបនិកខ្មែរ រួមមានលោកជំទាវបណ្ឌិត ជា សិរី លោកជំទាវបណ្ឌិត អឹង កន្ថាផាវី និង ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា។ អង្គការរក្សាកុមារមានបេសកកម្ម លើកកម្ពស់សុខុមាលភាព ការអប់រំ និងផលប្រយោជន៍កុមារ   កម្ពុជាពីគ្រប់ស្រទាប់វណ្ណៈ៕









© រក្សាសិទ្ធិដោយ thmeythmey.com