ជាតិ
សិល្បការិនីពហុជំនាញ ខាត់ សុឃីម នឹងឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរ
18, Feb 2024 , 2:00 pm        
រូបភាព
អ្នកនាង ខាត់ សុឃីម សិល្បការិនីពហុជំនាញ (រូបពីហ្វេសប៊ុក ខាត់ សុឃីម Khat Sokhim
អ្នកនាង ខាត់ សុឃីម សិល្បការិនីពហុជំនាញ (រូបពីហ្វេសប៊ុក ខាត់ សុឃីម Khat Sokhim
ភ្នំពេញ៖ អ្នកនាង ខាត់ សុឃីម នឹងឈរឈ្មោះ ជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ ក្នុងអាណត្តិក្រោយ ក្រោយបានឃើញការគាំទ្រច្រើន ពីមហាជន ទាំងក្នុងនិងក្រៅវិស័យសិល្បៈ។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ(ThmeyThmey) សិល្បការិនីពហុជំនាញរូបនេះ បានលើកឡើងថា កាលកន្លងមក អ្នកនាងមិនធ្លាប់មានគំនិត ចង់ធ្វើជាប្រធានសមាគមសិល្បករខ្មែរឡើយ។ ប៉ុន្តែក្រោយពី មានសាធារណជនជាច្រើន បានគាំទ្រ​ឱ្យអ្នកនាងឈរឈ្មោះ ជាប្រធានសមាគម អ្នកនាងក៏សម្រចចិត្តនឹងឈរឈ្មោះ តាមការចង់បានរបស់សាធារណជន។ 
 
«បើគាត់(សាធារណជន) សំណូមពរឱ្យបងធ្វើ បងនឹងសាកល្បងរៀន និងធ្វើការងារហ្នឹងបន្ថែម។ អ្វីក៏ដោយ វាត្រូវការការហាត់រៀន។ បងមិនធ្លាប់គិតថា ចង់ធ្វើប្រធានទេ ដោយសារបងគិតថា សមត្ថភាពបងនៅមានតម្រិត។ ម្យ៉ាងបងគិតថា បងទុកឱ្យបងប្អូនយើងគាត់ធ្វើទៅ។ បងក៏មិននឹកស្មានថា មានបងប្អូនយើង គាត់គាំទ្របងដល់ថ្នាក់ហ្នឹងដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនាង ខាត់ សុឃីម។
 
សូមអស់លោក លោកស្រី អ្នកនាង កញ្ញា អញ្ជើញស្ដាប់សម្ដីផ្ទាល់របស់អ្នកនាង ខាត់ សុឃីម ខាងក្រោម៖

 
 
 
យ៉ាងណាមិញ អ្នកនាង ខាត់ សុឃីម នៅពុំទាន់ដឹងពីការបោះឆ្នោតជ្រើសរើស ប្រធានសមាគមសិល្បករខ្មែរថ្មី នឹងធ្វើនៅថ្ងៃណាឡើយ។
 
សារព័ត៌មានថ្មីៗ នៅពុំទាន់អាចសុំការបញ្ជាក់បន្ថែមពី អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បាននៅឡើង ពីព័ត៌មានលម្អិត អំពីការបោះឆ្នោត ជ្រើសរើសប្រធានថ្មី។ 
 
សម្រាប់អ្នកនាង ខាត់ សុឃីម បើទោះបីជាសិល្បករ ឬសិល្បការិនីរូបណា ជាប់ជាប្រធាន ក៏អ្នកនាងសប្បាយចិត្តដែរ ព្រោះគោលបំណងធំ នៃអ្នកជាប់ជាប្រធាន ក៏ដើម្បីធ្វើឱ្យវិស័យសិល្បៈនៅកម្ពុជា ក៏ដូចជាសិល្បករ សិល្បការិនីខ្មែរទាំងអស់ បានរីកចម្រើនដែរ៕

Tag:
 សិល្បៈ
  សិល្បករ
  សមាគម
 
© រក្សាសិទ្ធិដោយ thmeythmey.com