ជាតិ
វិទ្យុថ្មីៗ
លោក ម៉ាង ថន ពីអ្នកឡើងត្នោត ក្លាយជាអ្នកផ្គត់ផ្គង់ស្ករត្នោត ឱ្យក្រុមហ៊ុនខនហ្វីរេល
18, Feb 2024 , 4:40 pm        
រូបភាព
កំពង់ស្ពឺ៖ លោក ម៉ាង ថន​ បានប្រកបរបរជាអ្នកឡើងត្នោតប្រមាណជាង៤០ឆ្នាំមកហើយ។  មានវ័យកាន់តែចាស់ កម្លាំងមិនអាចឡើងត្នោតដូចមុន តែកសិករ ម៉ាង ថន មិនព្រមឃ្លានឆ្ងាយពីត្នោតឡើយ ដោយលោកបានបន្តទិញទឹកត្នោតពីអ្នកភូមិប្រមាណ៨គ្រួសារ ដើម្បីផលិតស្ករត្នោតឱ្យក្រុមឱ្យក្រុមហ៊ុនខនហ្វីរេល Confirel។ ក្នុងមួយឆ្នាំ លោក ម៉ាង ថន អាចលក់ស្ករត្នោតឱ្យក្រុមហ៊ុន​ប្រមាណ ៦ទៅ ១០តោន ។ កសិករនៅខេត្តខេត្តកំពង់ស្ពឺរូបនេះ សប្បាយចិត្ត ដែលក្រុមហ៊ុនខនហ្វីរេល Confirel បានជួយលើកតម្កើងស្ករត្នោតកំពង់ស្ពឺ និងជួយឱ្យកសិករមានទឹកចិត្តរក្សារបរដូនតាបន្តទៀត ។ លោក ម៉ាង ថន អះអាងដូច្នេះ៖ «ក្រុមហ៊ុនខនហ្វីរេល ទិញស្ករពីខ្ញុំមានតម្លៃថ្លៃសមរម្យ ទទួលយកបាន  ហើយប្រជាជននៅភូមិនេះ ត្រេកអរ បានក្រុមហ៊ុនខនហ្វីរេលមកទិញស្ករ កុំអីអត់មានអ្នកទិញតែម្តង»។

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 


© រក្សាសិទ្ធិដោយ thmeythmey.com