ជាតិ
ឧស្សាហៈ! ថ្ងៃរះ អ្នកស្រី ដាវី លក់កាហ្វេចល័ត ថ្ងៃលិច ដាវី ប្ដូរមកលក់ ស្រាក្រឡុកវិញ
18, Feb 2024 , 9:40 pm        
រូបភាព
កំពត៖ កាហ្វេចល័ត កំពុងពេញនិយមនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងរាជធានី និងក្រុងតាមបណ្ដាខេត្តនានា ចំនួនអ្នកលក់កាហ្វេចល័ត កំពុងកើនឡើង។ នាក្រុងកំពត អ្នកស្រី សុខ ដាវី ជាអ្នកលក់កាហ្វេផង និងស្រាក្រឡុងផង។

 
នាព្រឹកព្រហាម ដាវី លក់កាហ្វេចល័តតាមដងព្រែកកំពត។ នាពេលសូរិយាអស្ដង្គត ដាវី មិនទាន់ចូលសម្រាកនោះឡើយ ដោយបន្ថែមរបរលក់ស្រាក្រឡុក វិញម្ដង។ ការបង្កើតមុខរបរថ្មីនេះ កើតចេញពីការស្រលាញ់ជំនាញឆុងកាហ្វេ និងចង់រកចំណូលបន្ថែមជួយគ្រួសារដែលមានកូនម្នាក់ក្នុងបន្ទុក។ 


 
«ការលក់កាហ្វេចល័ត មានភាពងាយស្រួល ព្រោះអាចចល័តទៅកន្លែងមានមនុស្សច្រើន។ ជនបរទេស និងខ្មែរ គាំទ្រកាហ្វេចល័តនេះច្រើន។» អ្នកស្រី ដាវី រៀបរាប់ដល់លោក ឈុំ ចន្ថា អ្នកសារព័ត៌មានថ្មីៗ ដូច្នេះ ដែលថតដោយ កញ្ញា ហេង ស្រីលីន។
 
ខេត្តកំពតសម្បូរហាងកាហ្វេ ប៉ុន្តែកាហ្វេចល័តរបស់អ្នកស្រី ដាវី ទទួលបានការគាំទ្រច្រើនពីអតិថិជនក្នុងតំបន់ និងភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើនផងដែរ ដោយក្នុង១ថ្ងៃនាងអាចលក់បានកាហ្វេ និងភេសជ្ជៈ បានប្រមាណ៥០ទៅជាង១០០កែវ។ ចំណុចទាក់ទាញរបស់កាហ្វេនេះ គឺម៉ូតូ។ ទេសភាពមាត់ព្រែកឯណោះវិញ ក៏ធ្វើឱ្យអតិថិជន ទទួលបានអាម្មណ៍ល្អ និងប្លែកពីការអង្គុយផឹកកាហ្វេក្នុងហាង៕ 
 

Tag:
 (កំពត
  កាហ្វេចល័ត)
© រក្សាសិទ្ធិដោយ thmeythmey.com