ជាតិ
ឈប់ធ្វើការរោងចក្រ អ្នកស្រី នួន ផល្លា ងាកមកធ្វើស្ករត្នោត ព្រោះមានទីផ្សារ និងបានថែរបរដូនតា
19, Feb 2024 , 9:30 am        
រូបភាព
កំពង់ស្ពឺ៖ អ្នកស្រី នួន ផល្លា ជាអ្នកផលិតស្ករត្នោតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឱ្យក្រុមហ៊ុន ហ៊ុនខនហ្វីរេល Confirel។ ក្រោយស្ករត្នោតមានទីផ្សារល្អ ដោយសារការបញ្ជាទិញពីក្រុមហ៊ុនខនហ្វីរេល Confirel អ្នកស្រី ផល្លា បានឈប់ធ្វើការរោងចក្រ បែរមកធ្វើស្ករត្នោតលក់វិញ។ អ្នកស្រី ផល្លា  ស្រលាញ់ពេញចិត្តនឹងរបរធ្វើស្ករត្នោតណាស់ ព្រោះរបរនេះ អាចជួយជីវភាពគ្រួសារ និងបានថែរបរដូនតាមិនឱ្យបាត់បង់​។

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 


 អ្នកស្រី ផល្លា បានបោះបង់ការងាររោងចក្រ មកចាប់យករបរធ្វើស្ករត្នោត ព្រោះរបរនេះទទួលបានប្រាក់ចំណូលច្រើន និងមានពេលវេលានៅផ្ទះច្រើនផងដែរ។ អ្នកស្រី ផល្លា លើកឡើងដូច្នេះ៖«ខ្ញុំស្រលាញ់របរធ្វើស្ករត្នោតនេះណាស់ ព្រោះរកចំណូលបានច្រើន»។ 
 
ក្នុងមួយឆ្នាំ អ្នកស្រី ផល្លា អាចធ្វើស្ករត្នោតលក់ឱ្យក្រុមហ៊ុនខនហ្វីរេល Confirel ប្រមាណ ១,៥តោនកន្លះ និងអាចរកចំណូលបាន១២លានរៀលក្នុងមួយឆ្នាំ៕  

© រក្សាសិទ្ធិដោយ thmeythmey.com