ជាតិ
សេដ្ឋកិច្ច
ខ្ចីលុយមករកស៊ី កុំខ្ចីមកចាយ !
× ពលរដ្ឋដែលខ្ចីលុយធនាគារ យកមករកស៊ី ដើម្បីចំណូលបន្ថែម ហើយសងគេវិញ នោះគឺជាការណ៍ល្អ តែបើខ្ចីលុយគេប្រើខុសគោលដៅ ដូចជាទិញសម្ភារៈទំនើប ដូរឡាន ម៉ូតូជាដើម គឺខុសហើយ។ ពិសេសការប្រើប្រាស់កម្ចីខុសគោលដៅអាចធ្វើឱ្យលោកធ្លាក់ក្នុងស្ថានភាពជាប់បំណុលច្រើនថែមទៀត។
បើតាមអ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន កម្ចីដែលបានធនាគារ គឺជាទុនដ៏សំខាន់សម្រាប់ការវិនិយោគ ឬពង្រីកអាជីវកម្មអ្វីមួយឱ្យកាន់តែរីកចម្រើន។ ដូច្នេះ ពលរដ្ឋត្រូវប្រើប្រាស់កម្ចីឱ្យចំគោលដៅ និងតាមតម្រូវការជាក់ស្តែង៕
សូមអញ្ជើញលោក-អ្នកទស្សនាការពន្យល់របស់អ្នកឧកញ៉ាក្នុងវីដេអូខាងក្រោមនេះដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com