ជាតិ
ហេតុអ្វីលោក ហ៊ុន ម៉ានី ឡេីងតំណែងឧបនាយករដ្ឋមន្ត្រី?
21, Feb 2024 , 9:02 pm        
រូបភាព
លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីនៅ ថ្ងៃទី២១  កុម្ភ នេះ។ ក្នុងសិក្ខាសាលាចែករំលែកបទពិសោធ នៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈនៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នាមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ លោក ហ៊ុន ម៉ានី បាន ពន្យល់ពីមូលហេតុដែលលោកក្លាយជា ឧបនាយករដ្ឋមន្ត្រី ។
 
សម្រាប់លោក ហ៊ុន ម៉ានី តំណែងជាឧបនាយករដ្ឋមន្ត្រីនេះ មិនមែនសម្រាប់សាទរ និងរៀបចំកម្មវិធីជប់លៀងនោះទេ ប៉ុន្តែជាតួនាទី និងការទទួលខុសត្រូវ។ 
 
លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ដូច្នេះ៖«ការឈានមកដល់ការតែងតាំងនេះ មិនមែនរឿងកត្តា ហ៊ុន ម៉ានី នោះទេ។ តែមានកត្តាគួបផ្សំ គឺវិស័យមុខងារ សាធារណៈ ជាវិស័យគន្លឹះ »។ 
 
លេីសពីនេះលោក ហ៊ុន ម៉ានី ក៏បានរំលេចពីសមត្ថភាពរបស់ មន្ត្រីក្រសួងមុខងារសាធារណៈ ទាំងកម្រិតនយោបាយ និងបច្ចេកទេស។ ចំណុចនេះ ជាហេតុនាំឱ្យមាន ការដំឡេីងតួនាទីជា ឧបនាយករដ្ឋមន្ត្រី  ក្នុងការដឹកនាំកែទម្រង់រដ្ឋបាលសាធារណៈ ។ 
 
«បេីសិនជាអត់មានកត្តា សមត្ថភាព និងការជឿជាក់ទៅលេីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រសួងមុខងារសាធារណៈនោះទេ។  ប្រហែលអត់មានការដំឡេីងរដ្ឋមន្ត្រីទៅជា ឧបនាយករដ្ឋមន្ត្រី »។ នេះជាការបញ្ជាក់បន្ថែម របស់លោក ហ៊ុន ម៉ានី៕

© រក្សាសិទ្ធិដោយ thmeythmey.com